អដ្ឋកថា លាភគរហិកជាតកទី ៧
[ ៤៦០-៤៦២ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធភិក្ខុសទ្ធិវិហារិករបស់ព្រះសារីបុត្តត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នានុម្មត្តោ ដូច្នេះជាដើម ។ បានឮថា សទ្ធិវិហារិករបស់ព្រះថេរៈចូលទៅរកព្រះថេរៈថ្វាយបង្គំហើយ អង្គុយក្នុងចំណែកម្ខាងហើយសួរថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ ប្រាប់បដិបទាដែលឲ្យលាភកើតដល់ខ្ញុំ ភិក្ខុធ្វើដូចម្តេចទើបបានបច្ច័យមានចីវរ ជាដើម ។ លំដាប់នោះទើបព្រះថេរៈប្រាប់បដិបទាដែលឲ្យកើតលាភដល់ សទ្ធិវិហារិកនោះដូច្នេះថា អាវុសោ លាភសក្ការៈរមែងកើតដល់ភិក្ខុដែល ប្រកបដោយអង្គ ៤ គឺ គប្បីលះបង់នូវហិរិឱត្តប្បៈក្នុងខ្លួន លះបង់សមណសញ្ញា មិនឆ្កួតធ្វើខ្លួនឲ្យដូចមនុស្សឆ្កួត ១ គប្បីពោលពាក្យញុះញង់ ១ គប្បី ធ្វើដូចជាអ្នករបាំ ១ គប្បីជាបុគ្គលក្រអឹមក្រអេមោ ១ ។ សទ្ធិវិហារិកនោះ តិះដៀលបដិបទានោះហើយក្រោកឡើងចៀសចេញទៅ ព្រះថេរៈចូលទៅគាល់ ព្រះសាស្តាថ្វាយបង្គំហើយ ក្រាបទូលរឿងនោះឲ្យទ្រង់ជ្រាប ។ ព្រះសាស្តា ត្រាស់ថា ម្នាលសារីបុត្ត ភិក្ខុនោះតិះដៀលលាភក្នុងកាលឥឡូវនេះប៉ុណ្ណោះ ក៏មិនមែនសូម្បីក្នុងកាលមុនក៏បានតិះដៀលហើយដូចគ្នា កាលព្រះថេរៈក្រាប ទូលអារាធនាទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ លុះចម្រើនវ័យហើយក្នុងកាលមាន