មច្ឆទានជាតកទី ៨

ក្បាលទី 46 · ទំព័រ 852

( ពោធិសត្វពោលថា ) ត្រីទាំងឡាយថ្លៃ ១០០០ កហាបណៈ លើសដោយ ( ៧ មាសក ) មិនមានអ្នកណាមួយជឿនូវហេតុនេះ តែថា ( មក ) ដល់អញក្នុងទីនេះនៅតែថ្លៃ ៧ មាសកអញគប្បីទិញនូវពួកត្រីនោះ ។ ( នទីទេវតាពោលថា ) អ្នកបានឲ្យភោជនដល់ពួកត្រី ហើយផ្សាយចំណែកផលដល់ខ្ញុំ ខ្ញុំរពឫកនូវទក្ខិណានោះជាសេចក្តីគោរពដែល អ្នកធ្វើហើយ ( ទើបរក្សាទ្រព្យនេះទុកឲ្យអ្នក ) ។ សេចក្តីចម្រើនមិនមានដល់បុគ្គលអ្នកមានចិត្តប្រទូស្តឡើយ មួយទៀតបុគ្គលណាធ្វើអំពើអាក្រក់បោកប្រាសទ្រព្យសម្បត្តិដែលជាកេរ្តមត៌ក របស់បិតានិងបងប្អូនឯង ពួកទេវតាក៏មិនបូជាបុគ្គលនោះឡើយ ។