អដ្ឋកថា មច្ឆទានជាតកទី ៨

ក្បាលទី 46 · ទំព័រ 852

[ ៤៦៣-៤៦៥ ] ព្រះសាស្តាកាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឈ្មួញកោងម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អគ្ឃន្តិ មច្ឆា ដូច្នេះជាដើម ។ រឿងនេះបានពោលទុកហើយខាងដើមនោះឯង ។ ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងត្រកូលកុដុម្ពិកៈ លុះដឹងក្តីហើយក៏រួបរួមទ្រព្យសម្បត្តិ ជាតកកដ្ឋកថា អព្ភន្តរវគ្គ ៨៥៣ ទុក ។ ព្រះពោធិសត្វនោះមានប្អូនប្រុសម្នាក់ ក្នុងកាលតមកកាលបិតារបស់ ជនទាំងពីរនោះធ្វើកាលកិរិយាទៅហើយ ថ្ងៃមួយបងប្អូនទាំងពីរនោះគិតគ្នាថា ពួកយើងនឹងជម្រះបំណុលដែលជារបស់បិតាឲ្យស្រេចបាច់ ដូច្នេះហើយទើប ទៅកាន់ស្រុកមួយបានទ្រព្យ ១០០០ កហាបណៈហើយត្រឡប់មកបរិភោគ បាយសំណុំហើយរង់ចាំទូកត្រង់កំពង់ ។ ព្រះពោធិសត្វបានឲ្យអាហារដែល សេសសល់ដល់ត្រីទាំងឡាយក្នុងស្ទឹងគង្គាហើយឲ្យចំណែកបុណ្យដល់ទេវតា ដែលថែរក្សាស្ទឹង ទេវតាលុះអនុមោទនាចំណែកបុណ្យប៉ុណ្ណោះក៏ចម្រើន ដោយយសដ៏ជាទិព្វ ពិចារណាដល់ការចម្រើននៃយសរបស់ខ្លួន ក៏បានដឹង ដោយហេតុនោះ ចំណែកព្រះពោធិសត្វ លាតសំពត់ដណ្តប់លើផ្នូរខ្សាច់ដេកលក់ ទៅ ។ ចំណែកប្អូនប្រុសរបស់ព្រះពោធិសត្វនោះ មានប្រក្រតី គឺមាន និស្ស័យជាចោរទើបធ្វើកញ្ចប់ក្រួសមួយកញ្ចប់ឲ្យដូចកញ្ចប់កហាបណៈហើយ ទុកកញ្ចប់ទាំងពីរជាមួយគ្នា ព្រោះបំណងមិនឲ្យកហាបណៈទាំងនោះដល់ព្រះ ពោធិសត្វកាន់យកតែម្នាក់ឯង ។ កាលបងប្អូនទាំងពីរនោះឡើងទូកទៅដល់ កណ្តាលស្ទឹងគង្គាប្អូនប្រុសធ្វើទូកឲ្យឃ្លោងហើយគិតថា អញនឹងបោះកញ្ចប់ ក្រួសទៅក្នុងទឹក ដូច្នេះត្រឡប់ជាបោះកញ្ចប់ទ្រព្យ ១០០០ កហាបណៈទៅ ហើយពោលថា បពិត្របងកញ្ចប់ទ្រព្យ ១០០០ កហាបណៈធ្លាក់