នានាឆន្ទជាតកទី ៩

ក្បាលទី 46 · ទំព័រ 858

( ព្រាហ្មណ៍បុរោហិតពោលថា ) បពិត្រមហារាជ យើងខ្ញុំ ទាំងឡាយមានចំណង់ផ្សេងៗគ្នា នៅក្នុងផ្ទះជាមួយគ្នា ចំណែកខ្ញុំព្រះអង្គចង់បាន ស្រុកសួយ នាងព្រាហ្មណីជាប្រពន្ធចង់បានគោ ១០០ ។ កូនប្រុស ( របស់ខ្ញុំព្រះអង្គ ) ចង់បានរថទឹមដោយសេះ អាជានេយ្យ នាងកញ្ញា ( កូនប្រសាស្រី ) ចង់បានកុណ្ឌលកែវមណី ចំណែក ខាងនាងបុណ្ណកាទាសីថោកទាបចង់បានត្បាល់ ( មួយអន្លើដោយចង្អេរនិង អង្រែ ) ។ ( ព្រះរាជាត្រាស់ថា ) អ្នកទាំងឡាយ ចូរឲ្យស្រុកសួយ ដល់ព្រាហ្មណ៍ ចូរឲ្យគោ ១០០ ដល់នាងព្រាហ្មណី ចូរឲ្យរថទឹមដោយសេះ អាជានេយ្យដល់បុត្ត ( របស់ព្រាហ្មណ៍ ) ចូរឲ្យកុណ្ឌលកែវមណីដល់នាង កញ្ញាមួយទៀត អ្នកទាំងឡាយចូរចាត់ចែងរកត្បាល់ ( ព្រមទាំងចង្អេរនិង អង្រែ ) ឲ្យនាងបុណ្ណកាទាសីថោកទាបនោះផង ។