អដ្ឋកថា នានាឆន្ទជាតកទី ៩
[ ៤៦៦-៤៦៨ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធការបានពរ ៨ ប្រការរបស់ព្រះអានន្ទត្ថេរ ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា នានាឆន្ទា មហារាជ ដូច្នេះជាដើម ។ រឿងនេះមានជាក់ច្បាស់ក្នុងជុណ្ហជាតកឯកាទសកនិបាត ។ ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងផ្ទៃរបស់អគ្គមហេសីព្រះបាទព្រហ្មទត្តអង្គនោះ លុះ ចម្រើនវ័យហើយ រៀនសិល្បសាស្ត្រទាំងពួងក្នុងនគរតក្កសិលា កាលព្រះរាជ បិតាសោយទិវង្គតក៏បានសោយរាជសម្បត្តិ ។ ព្រះពោធិសត្វមានបុរោហិត របស់ព្រះរាជបិតាត្រូវដកអំពីតំណែង ។ បុរោហិតនោះក្លាយជាមនុស្សក្រីក្រ អាស្រ័យនៅក្នុងផ្ទះមនុស្សជរាម្នាក់ ។ ថ្ងៃមួយព្រះពោធិសត្វក្លែងភេទមិនឲ្យ អ្នកណាស្គាល់យាងទៅពិនិត្យព្រះនគរក្នុងពេលរាត្រី ។ ពួកចោរដែលធ្វើ ចោរកម្មនាំគ្នាផឹកស្រាក្នុងតេមោស្រាមួយកន្លែង យកក្អមដាក់ស្រាទុកមួយក្អម កាន់យកទៅផ្ទះរបស់ខ្លួន ក្នុងរវាងផ្លូវបានឃើញព្រះពោធិសត្វទើបពោលថា នែឯងជានរណាហើយវាយដណ្តើមយកសំពត់ឲ្យព្រះពោធិសត្វលើកក្អមស្រា នោះទូលដើរទៅ ចំណែកព្រាហ្មណ៍នោះខណៈនោះចេញទៅឈរក្នុងរវាងផ្លូវ ពិនិត្យមើលផ្កាយនក្ខត្តឫក្សដឹងថា ព្រះរាជាធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកសត្រូវ ទើបហៅព្រាហ្មណី ។ ព្រាហ្មណីនោះពោលថា តើអ្នកមានរឿងអ្វី ហើយ ប្រញាប់មកកាន់សម្នាក់របស់ព្រាហ្មណ៍នោះ ។ លំដាប់នោះព្រាហ្មណ៍ពោល