សីលវីមំសជាតកទី ១០
ក្បាលទី 46 · ទំព័រ 864
( ព្រាហ្មណ៍ពោធិសត្វពោលថា ) ឮថា សីលជាគុណជាត ល្អ សីលជាគុណជាតប្រសើរបំផុតក្នុងលោក អ្នកចូរមើលចុះពស់មានពិស ដ៏ពន្លឹកមិនបៀតបៀន ( ហ្មពស់ ) ដោយយល់ថា អ្នកមានសីល ។ បុគ្គលប្រព្រឹត្តស្មើតាមការប្រព្រឹត្តរបស់ព្រះអរិយៈ ទើប បណ្ឌិតហៅថា អ្នកមានសីល ដោយសីលណាយើងនឹងសមាទាននូវសីល នោះ ដែលបណ្ឌិតយល់ព្រមហើយថា សីលនេះជារបស់ក្សេម ( ចាកភ័យ ) ក្នុងលោក ។ ម្យ៉ាងទៀតបុគ្គលអ្នកមានសីលជាទីស្រឡាញ់នៃពួកញាតិ ផង រមែងរុងរឿងក្នុងពួកមិត្តផង លុះបែកធ្លាយរាងកាយក៏ទៅកើតក្នុងសុគតិ ភព ។ ជាតកកដ្ឋកថា អព្ភន្តរវគ្គ ៨៦៥ ឧទ្ទាននៃអព្ភន្តរវគ្គនោះគឺ និយាយអំពីផ្លែឈើអព្ភន្តរៈ ១ ព្រះរាជាព្រះនាមកំសៈ ១ ជ្រូកដ៏ប្រសើរនិងម្រឹគគឺខ្លា ១ កែវមណី ១ ជ្រូកនៅក្នុង គុហាកែវមណី ១ ជ្រូកឈ្មោះសាលុក ១ ការប្រៀនប្រដៅ ១ ត្រីដ៏ប្រសើរ ១ កុណ្ឌលកែវមណី ១ សីល ១ ត្រូវជា ១០ ។