អដ្ឋកថា សីលវីមំសជាតកទី ១០
[ ៤៦៩-៤៧១ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធព្រាហ្មណ៍អ្នកសាកល្បងសីលម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើថា សីលំ កិរេវ កល្យាណំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ននិងអតីតបានឲ្យពិស្តារហើយក្នុងសីលវីមំសជាតកឯកនិបាត ខាងដើមនោះឯង តែក្នុងទីនេះមានរឿងថា កាលព្រះបាទព្រហ្មទត្តសោយ រាជសម្បត្តិក្នុងនគរពារាណសី បុរោហិតអ្នកដល់ព្រមដោយសីលរបស់ព្រះអង្គ គិតថានឹងសាកល្បងសីលរបស់ខ្លួន ដូច្នេះហើយ ទើបចាប់យកកហាបណៈ ម្តងមួយៗអស់កាលពីរថ្ងៃអំពីបន្ទះក្តារសម្រាប់រាប់ប្រាក់ ។ ក្នុងថ្ងៃទីបីពួករ ាជបុរសចាប់ព្រាហ្មណ៍នោះដោយចោទថាជាចោរ នាំទៅកាន់សម្នាក់របស់ ព្រះរាជា ។ ក្នុងរវាងផ្លូវព្រាហ្មណ៍នោះបានឃើញអាលម្ពាយកំពុងលេង ជាមួយពស់ លំដាប់នោះព្រះរាជាឃើញត្រាស់សួរព្រាហ្មណ៍នោះថា ព្រោះ ហេតុអ្វី ទើបអ្នកធ្វើយ៉ាងនេះ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រោះទូលបង្គំបំណងនឹងសាកល្បងសីលរបស់ខ្លួនហើយពោលគាថាទាំងនេះ ថា ឮថា សីលជាគុណជាតល្អ សីលជាគុណជាតប្រសើរបំផុត ក្នុងលោក អ្នកចូរមើលចុះពស់មានពិសដ៏ពន្លឹកមិនបៀតបៀន ( ហ្មពស់ ) ដោយយល់ថាអ្នកមានសីល ។ បុគ្គលប្រព្រឹត្តស្មើតាមការប្រព្រឹត្តរបស់ព្រះអរិយៈ ទើប ជាតកកដ្ឋកថា អព្ភន្តរវគ្គ ៨៦៧ បណ្ឌិតហៅថា អ្នកមានសីល ដោយសីលណាយើងនឹង សមាទាននូវសីលនោះដែលបណ្ឌិតយល់ព្រមហើយថា សីល នេះជារបស់ក្សេម ( ចាកភ័យ ) ក្នុងលោក ។ ម្យ៉ាងទៀត បុគ្គលអ្នកមានសីលជាទីស្រឡាញ់នៃពួកញាតិ ផង រមែងរុងរឿងក្នុងពួកមិត្តផង លុះបែកធ្លាយរាងកាយក៏ ទៅកើតក្នុងសុគតិភព ដូច្នេះ ។