កាយនិព្វិន្ទជាតកទី ៣

ក្បាលទី 46 · ទំព័រ 882

( តាបសពោធិសត្វពោលថា ) កាលអញត្រូវព្យាធិរោគ ណាមួយប៉ះពាល់ហើយដល់នូវសេចក្តីទុក្ខយ៉ាងខ្លាំងក្លា ដែលរោគកំពុងបេតោ បៀនរាងកាយនេះដ៏នឹងរីងស្ងួតយ៉ាងឆាប់ដូចជាផ្កាឈើដែលគេដោតលើអាចម៍ ដីដ៏ក្តៅ ( ក៏ស្ងួតដូច្នោះ ) ។ ( រាងកាយនេះ ) មិនជាទីគាប់ចិត្តតែជនពាលពោលថា ជាទីគាប់ចិត្ត មិនស្អាតទេ តែជនពាលសន្មតថាជារបស់ស្អាត រាងកាយដ៏ ពេញប្រៀបដោយសាកសពផ្សេងៗមានសភាពជាទីគាប់ចិត្តនៃជនពាល ។ យើងគួរតិះដៀលនូវកាយស្អុយនេះ ជារបស់ឈឺជានិច្ច គួរខ្ពើមរអើម មិនស្អាត មានព្យាធិជាធម្មតាដែលពួកសត្វប្រមាទជ្រប់ជាប់ ញ៉ាំងផ្លូវនៃសុគតិភពឲ្យវិនាសសាបសូន្យ ។