អន្តជាតកទី ៥

ក្បាលទី 46 · ទំព័រ 891

( ក្អែកពោលថា ) ករបស់អ្នកដូចជាកនៃគោឧសភ ការ មិតពត់របស់អ្នកដូចជាការមិតពត់នៃសត្វសីហៈ បពិត្រមិគរាជ ខ្ញុំសូមថ្វាយបង្គំ អ្នក ធ្វើម្តេចយើងនឹងបាននូវសាច់តិចតួច ។ ( ចចកពោលថា ) កុលបុត្តចេះសរសើរនូវកុលបុត្តដូចគ្នា ម្នាលក្អែកមានផ្នួតកដូចជាក្ងោក អ្នកចូរចុះអំពីដើមល្ហុងនេះមក ។ ( រុក្ខទេវតាពោលថា ) ចចកជាសត្វថោកទាបជាងម្រឹគ ទាំងឡាយ ឯក្អែកជាសត្វថោកទាបជាងបក្សីទាំងឡាយដែរ ដើមល្ហុងជា ឈើថោកទាបជាងឈើទាំងឡាយ ពួកថោកទាបទាំង ៣ មកជួបប្រទះគ្នា ។