សមុទ្ទជាតកទី ៦
ក្បាលទី 46 · ទំព័រ 894
( សមុទ្ទទេវតាពោលថា ) អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយជុំវិញក្នុងសមុទ្ទមានទឹកប្រៃ ហាមឃាត់នូវពួកត្រីនិងពួកមករលំបាកក្នុង រលកទឹក ។ ( ក្អែកសមុទ្ទពោលថា ) ខ្ញុំជាសត្វស្លាប ជាសត្វផឹកទឹក មិនមានជាទីបំផុត ល្បីល្បាញទៅគ្រប់ទិសថាជាសត្វមិនចេះឆ្អែត ប្រាថ្នាដើម្បី ផឹកនូវទឹកសមុទ្ទ គឺសាគរដែលជាម្ចាស់នៃទន្លេ ។ ( សមុទ្ទទេវតាពោលថា ) សមុទ្ទធំនោះជួនកាលក៏នាចទៅ ជួនកាលក៏ជោរឡើង ទីបំផុតនៃទឹកសមុទ្ទនោះដែលសកលលោកផឹកហើយ មិនប្រាកដទេ ឬថាសាគរអ្នកណាមួយក៏មិនអាចផឹកទឹកឲ្យអស់បានឡើយ ។