កាមវិលាបជាតកទី ៧
ក្បាលទី 46 · ទំព័រ 899
( បុរសម្នាក់ពោលថា ) ម្នាលសត្វស្លាប អ្នកទៅក្នុងទីខ្ពស់ ទៅដោយស្លាបបាន ទៅតាមអាកាសបាន សូមអ្នកប្រាប់ ( ប្រពន្ធខ្ញុំ ) ដែលមានភ្លៅស្រលួតដូចដើមចេក ប្រពន្ធរបស់ខ្ញុំនោះ នឹងរពឫកខ្ញុំអស់កាល យូរ ។ ប្រពន្ធខ្ញុំនោះមិនដឹងនូវដាវនិងលំពែងនេះឯងដែលគេដោត ចុះហើយ វាជាស្រីឆ្នាសតែងធ្វើនូវសេចក្តីក្រោធ ការក្រោធរបស់វានោះ រមែងក្តៅក្រហាយដល់ខ្ញុំ ( ឯដាវនិងលំពែងដែលគេដោត ) ក្នុងទីនេះមិន មែនក្តៅក្រហាយដល់ខ្ញុំទេ ។ ច្បូកដូចជាផ្កាឧប្បលនិងក្រោះនោះ ចិញ្ចៀនមាស សំពត់ មានសាច់ដ៏ទន់ដែលជននាំមកអំពីដែនកាសី ខ្ញុំដាក់លើក្បាលដំណេក ( ប្រពន្ធ ខ្ញុំ ) ជាស្រីត្រូវការនឹងទ្រព្យ ចូរយកចិញ្ចឹមជីវិតឲ្យស្កប់ស្កល់ចុះ ។