អដ្ឋកថា កាមវិលាបជាតកទី ៧

ក្បាលទី 46 · ទំព័រ 899

[ ៤៩០-៤៩២ ] ព្រះសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធការលួងលោមរបស់ភរិយាចាស់ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ឧច្ចេ សកុណ ឌេមាន ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នបានពោលទុកហើយក្នុងបុប្ផរត្តជាតក ។ រឿងក្នុងអតីតនឹង មានជាក់ច្បាស់ក្នុងឥន្ទ្រិយជាតក តែក្នុងទីនេះរាជបុរសទាំងឡាយធ្វើឲ្យបុរស នេះតក់ស្លុតដោយដោតនឹងឈើអណ្តោតទាំងរស់ ។ បុរសនោះអង្គុយលើ ឈើអណ្តោតឃើញក្អែកមួយហើរមកតាមអាកាស មិនអើពើដល់វេទនាដ៏ ខ្លាំងក្លាបែបនោះ កាលហៅក្អែកនោះមកដើម្បីបញ្ជូនដំណឹងដល់ភរិយាជាទី ស្រឡាញ់ទើបពោលគាថាទាំងនេះថា ម្នាលសត្វស្លាប អ្នកទៅក្នុងទីខ្ពស់ទៅដោយស្លាបបាន ទៅតាមអាកាសបាន សូមអ្នកប្រាប់ ( ប្រពន្ធខ្ញុំ ) ដែលមាន ភ្លៅស្រលួតដូចដើមចេក ប្រពន្ធរបស់ខ្ញុំនោះនឹងរពឫកខ្ញុំអស់ កាលយូរ ។ ប្រពន្ធខ្ញុំនោះមិនដឹងនូវដាវនិងលំពែងនេះឯងដែលគេដោត ចុះហើយ វាជាស្រីឆ្នាសតែងធ្វើនូវសេចក្តីក្រោធ ការក្រោធ របស់វានោះ រមែងក្តៅក្រហាយដល់ខ្ញុំ ( ឯដាវនិងលំពែង ដែលគេដោត ) ក្នុងទីនេះមិនមែនក្តៅក្រហាយដល់ខ្ញុំទេ ។ ច្បូកដូចជាផ្កាឧប្បលនិងក្រោះនោះ ចិញ្ចៀនមាស សំពត់ មានសាច់ដ៏ទន់ដែលជននាំមកអំពីដែនកាសី ខ្ញុំដាក់លើក្បាល ដំណេក ( ប្រពន្ធខ្ញុំ ) ជាស្រីត្រូវការនឹងទ្រព្យ ចូរយកចិញ្ចឹម ជីវិតឲ្យស្កប់ស្កល់ចុះ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ឌេមាន បានដល់ ហើរទៅ គឺត្រាច់ទៅ ។ បុរសនោះហៅក្អែកនោះថា បត្តយាន ព្រោះមានស្លាបជាយាន ហៅថា វិហង្គម ព្រោះទៅក្នុងវេហាបានក៏ដូចគ្នា ។ ពិតហើយក្អែកនោះឈ្មោះថា បត្តយាន ព្រោះធ្វើការទៅដោយស្លាបទាំងឡាយឈ្មោះថា វិហង្គម ព្រោះ ទៅតាមអាកាស ។ បទថា វជ្ជាសិ បានដល់ អ