ឧទុម្ពរជាតកទី ៨

ក្បាលទី 46 · ទំព័រ 903

( ស្វាធំពោលថា ) ពួកដើមល្វាផង ដើមជ្រៃផង ដើម ខ្វិតផងទាំងនេះឯងសុទ្ធតែមានផ្លែទុំ អ្នកចូរមកហើយចេញទៅបរិភោគ ( នូវ ផ្លែឈើទាំងនោះ ) អ្នកស្លាប់ដោយសេចក្តីឃ្លានដូចម្តេចកើត ។ ( ស្វាតូចពោលថា ) បុគ្គលណាគោរពកោតក្រែងចាស់ ព្រឹទ្ធាចារ្យ បុគ្គលនោះបានឈ្មោះថា ឆ្អែតស្កប់ស្កល់ហើយយ៉ាងនេះ ដូចជា ក្នុងថ្ងៃនេះខ្ញុំបានបរិភោគផ្លែឈើទុំឆ្អែតស្កប់ស្កល់ហើយ ។ ( ស្វាធំពោលថា ) ស្វាដែលកើតក្នុងព្រៃគប្បីបញ្ឆោតនូវ ស្វាដែលកើតក្នុងព្រៃដូចគ្នា ព្រោះហេតុណាហេតុនោះស្វាដែលនៅក្មេង ( ដូចជា អ្នក ) មិនគប្បីជឿបានទេ ស្វាចាស់គ្រាំគ្រា ( ដូចយើង ) ក៏មិនគប្បី ជឿបានដែរ ។