អដ្ឋកថា កោមារិយបុត្តជាតកទី ៩
[ ៤៩៦-៤៩៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តបុព្វារាម ទ្រង់ប្រារព្ធ ភិក្ខុទាំងឡាយដែលច្រើនដោយការលេងជាប្រក្រតី ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា បុរេ តុវំ ដូច្នេះជាដើម ។ បានឮថា ភិក្ខុទាំងនោះកាលព្រះសាស្តាគង់នៅក្នុងប្រាសាទជាន់លើក៏នាំគ្នា និយាយដល់រឿងដែលខ្លួនបានឃើញនិងបានឮមកជាដើម ធ្វើនូវការឆ្គាំឆ្គង និងការក្ហាកក្អាយក្នុងប្រាសាទជាន់ក្រោម ។ ព្រះសាស្តាហៅព្រះមហាមោគ្គល្លានមកហើយត្រាស់ថា អ្នកចូរធ្វើភិក្ខុទាំងនេះឲ្យសង្វេគ ។ ព្រះថេរៈហោះ ឡើងទៅក្នុងអាកាស ហើយយកចុងមេជើងឆ្កឹះកំពូលប្រាសាទធ្វើឲ្យប្រាសាទ ញាប់ញ័ររហូតដល់ទឹកទ្រផែនដីជាទីបំផុត ។ ភិក្ខុទាំងនោះភ័យខ្លាចស្លាប់ ក៏ ចេញទៅឈរខាងក្រៅ ។ ភាពដែលភិក្ខុទាំងនោះ ជាអ្នកមានប្រក្រតីជាអ្នកលេង នោះកើតប្រាកដទៅក្នុងពួកភិក្ខុទាំងឡាយ ។ ថ្ងៃមួយភិក្ខុទាំងឡាយអង្គុយ សន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ភិក្ខុមួយពួកបួសក្នុងសាសនា ដែលជាធម្មជាតិនាំចេញចាកទុក្ខបែបនេះ នៅនាំគ្នាត្រាច់លេងជាប្រក្រតី មិន ធ្វើវិបស្សនាកម្មដ្ឋានថា អនិច្ចំ ទុក្ខំ អនត្តា ។ ព្រះសាស្តាយាងមកហើយត្រ ាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះពួកអ្នកសន្ទនាគ្នាដោយ រឿងអ្វីហ្ន៎ កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះ នេះទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះ ទេ សូម្បីក្នុងកាលមុន ភិក្ខុទាំងនេះក៏ជាអ្នកលេងឃ្នើសឃ្នងជាប្រក្រតីដូចគ្នា