អដ្ឋកថា ពកជាតកទី ១០
[ ៤៩៩-៥០១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ សន្ថ័តចាស់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បរបណ ឃាតេ ដូច្នេះជាដើម ។ រឿងនេះក៏បានពោលមកហើយដោយពិស្តារក្នុងព្រះវិន័យនោះឯង ។ ក្នុង ទីនេះមានសេចក្តីសង្ខេបដូចតទៅនេះថា ព្រះឧបសេនមានវស្សា ២ មួយអន្លើដោយសទ្ធិវិហារិកដែលមានវស្សា ១ នាំគ្នាចូលទៅគាល់ព្រះសាស្តាត្រូវព្រះសាស្តាទ្រង់តិះដៀល ទើបត្រឡប់ ហើយចៀសចេញទៅ ផ្តើមបំពេញវិបស្សនាសម្រេចអរហត្តហើយប្រកបដោយ គុណមានការប្រាថ្នាតិចជាដើម សមាទានធុតង្គៈ ១៣ ដឹកនាំបរិស័ទ ឲ្យជាអ្នកទ្រទ្រង់ធុតង្គ ១៣ ផងដែរ ។ កាលព្រះមានព្រះភាគទ្រង់ពួនសម្ងំ អស់ត្រៃមាស មួយអន្លើដោយបរិស័ទចូលទៅគាល់ព្រះសាស្តាព្រោះអាស្រ័យ បរិស័ទនោះឯងទើបបានទទួលការតិះដៀលជាលើកដំបូងតែព្រោះប្រព្រឹត្តតាម កតិកាដែលប្រកបដោយធម៌ទើបបានទទួលសាធុការក្នុងលើកទី ២ ជាបុគ្គល ដែលព្រះសាស្តាទ្រង់ធ្វើសេចក្តីអនុគ្រោះថា ចាប់តាំងអំពីនេះទៅ ភិក្ខុទាំងឡាយ ដែលទ្រទ្រង់ធុតង្គសូមចូលមកគាល់តថាគតតាមសប្បាយចុះ ហើយ ទើបចេញទៅប្រាប់សេចក្តីនោះដល់ភិក្ខុទាំងឡាយ ។ តាំងអំពីនោះមកភិក្ខុ ទាំងឡាយ ក៏នាំគ្នាទ្រទ្រង់ធុតង្គចូលទៅគាល់ព្រះសាស្តា កាលព្រះសាស្តា យាងចេញអំពីទីសម្ងំក៏នាំគ្នាចោលសំពត់បង្សុកូលក្នុងទីនោះៗ កាន់យកតែ បាត្រនិងចីវររបស់ខ្លួនប៉ុណ្ណោះ ។ ព្រះសាស្តាត្រាច់ចារិកទៅកាន់សេនាសនៈ មួយអន្លើដោយភិក្ខុជាច្រើន ទតឃើញសំពត់បង្សុកូលរាត់រាយក្នុងទីនោះៗទើប ត្រាស់សួរ ទ្រង់បានស្តាប់សេចក្តីនោះហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការសមាទានវត្តរបស់ភិក្ខុទាំងនេះជារបស់មិនឋិតថេរ ដូចគ្នានឹងឧបោសថកម្ម របស់ឆ្កែព្ប្រៃ១ហើយ