ចុល្លកាលិង្គជាតកទី ១
ចតុក្កនិបាត ជាតក កាលិង្គវគ្គ ( នន្ទសេនាមាត្យពោលថា ) អ្នកទាំងឡាយ ចូរបើកទ្វារ ថ្វាយព្រះរាជធីតាទាំង ៤ ព្រះអង្គនេះ ដើម្បីស្តេចចូលទៅខាងក្នុងព្រះនគរ ដែលខ្ញុំជាអាមាត្យឈ្មោះនន្ទិសេន ជាបុរសសីហៈរបស់ព្រះបាទអរុណដែល អាចារ្យប្រៀនប្រដៅល្អ រក្សាល្អហើយ ។ ( ព្រះបាទកាលិង្គពោលថា ) ម្នាលព្រហ្មចារិតាបស អ្នក ពោលយ៉ាងនេះថា ជំនះនឹងមានដល់ពួកកាលិង្គៈ ដែលជាអ្នកអត់ធន់ចំពោះ ទុក្ខភ័យដែលគេអត់ធន់មិនបាន បរាជ័យនឹងមានដល់ពួកអស្សកៈដូច្នេះ ជន ទាំងឡាយអ្នកមានសន្តានស្លូតត្រង់ មិនពោលនូវពាក្យមិនពិតឡើយ ។ ( តាបសពោធិសត្វពោលថា ) បពិត្រសក្កទេវរាជ ពួក ទេវតាប្រព្រឹត្តកន្លងហើយនូវមុសាវាទ ព្រះអង្គគួរធ្វើនូវពាក្យពិតដ៏ទៀងទាត់ យ៉ាងក្រៃលែង បពិត្រមឃវទេវរាជជាធំលើផែនដី ម្យ៉ាងទៀត ព្រះអង្គ អាស្រ័យហេតុអ្វី ទើបពោលនូវពាក្យមុសាវាទនោះ ។ ( ព្រះឥន្ទ្រពោលថា ) បពិត្រព្រាហ្មណ៍ ក្រែងលោកបានឮពាក្យ គេនិយាយថា ពពួកទេវតា មិនច្រណែនចំពោះសេចក្តីព្យាយាមរបស់បុរស ទេ ការទូន្មានខ្លួន ១ ការតម្កល់មាំមិនបែកចិត្ត ១ ការមិនបន្ធូរបន្ថយការ ប្រឹងប្រែងក្នុងការគួរ ១ ព្យាយាមដ៏មាំ ១ ការសង្វាតរបស់បុរស ១ ( មាន ដល់ពួកអស្សកៈ ) ហេតុនោះបានជាជ័យជម្នះមានហើយដល់ពួកអស្សកៈ ។ កាលិង្គវគ្គ