អដ្ឋកថា រថលដ្ឋិជាតកទី ២
[ ៦២៦-៦២៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បុរោហិតរបស់ព្រះបាទកោសល ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា អបិ ហន្តា ហតោ ព្រូតិ ដូច្នេះជាដើម ។ បានឮថា បុរោហិតនោះ ទៅកាន់ស្រុកសួយរបស់ខ្លួនដោយរថ បររថ ទៅក្នុងផ្លូវចង្អៀត ចួបក្រុមរទេះមួយក្រុមក៏ពោលថា ពួកអ្នកចូរចៀសរទេះ របស់ពួកអ្នក ដូច្នេះហើយក៏ទៅ កាលអ្នកបររទេះមិនទាន់ចៀស ក៏ក្រោធ ទើបយកដងជន្លួញវាយនឹមរបស់អ្នករទេះដែលបរមុខគេ ដងជន្លួញនោះចំនឹម រទេះ ក៏ខ្ទាតត្រឡប់មកត្រូវថ្ងាសរបស់ខ្លួនឯង ថ្ងាសរបស់គាត់ក៏ប៉ោងឡើង បុរោហិតនោះក៏ត្រឡប់ទៅក្រាបទូលដល់ព្រះរាជាថា ពួកអ្នករទេះវាយ ទើប ព្រះរាជាក៏ត្រាស់ឲ្យចៅក្រមវិនិច្ឆ័យ ពួកចៅក្រមក៏ហៅពួកអ្នករទេះមក ហើយ វិនិច្ឆ័យ ឃើញតែទោសកំហុសរបស់បុរោហិតបុណ្ណោះ ។ ថ្ងៃមួយភិក្ខុទាំងឡាយ អង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮថា បុរោហិតរបស់ព្រះរាជាចោទគេថា ពួកអ្នករទេះវាយខ្លួន តែខ្លួនឯងសោះជាអ្នកធ្វើ ខុស ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញ នេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន បុរោហិតនេះក៏ ធ្វើកម្មបែបនេះដូចគ្នា ទើបទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វបានជាអាមាត្យអ្នកវិនិច្ឆ័យក្តី របស់ព្រះបាទពារាណសីនោះឯង សេចក្តីទាំងអស់មានដូច្នេះថា កាលនោះ បុរោហិតរបស់ព្រះរាជា បានទៅកាន់ ស្រុកសួយរបស់ខ