គោធជាតកទី ៣
( នាងទេវីក្រាបបង្គំទូលថា ) ព្រះអង្គណា ដែលមានព្រះ ខ័នសៀត ទ្រង់ស្អិតស្អាងហើយ ទ្រទ្រង់នូវសំពត់តិរីដិ ទ្រង់មានទន្សងឆ្អើរ បានបោលទៅអំពីមែកអស្សត្ថព្រឹក្ស ព្រះអង្គនោះ ទ្រង់ប្រសើរក្នុងរថ គឺខ្ញុំ ដឹងច្បាស់ហើយក្នុងកណ្តាលព្រៃក្នុងកាលនោះឯង ។ ( ពោធិសត្វពោលថា ) បុគ្គលគប្បីសំពះបុគ្គលអ្នកសំពះ ខ្លួន គប្បីសេពគប់បុគ្គលអ្នកសេពគប់ខ្លួន គប្បីធ្វើកិច្ចរបស់បុគ្គលដែលជួយ ធ្វើកិច្ចខ្លួន មិនគប្បីធ្វើនូវសេចក្តីចម្រើន ដល់បុគ្គលអ្នកប្រាថ្នាសេចក្តីវិនាស មិនគប្បីគប់រកនូវបុគ្គលដែលមិនគប់រក ( ខ្លួននោះឡើយ ) ។ គប្បីលះបង់នូវបុគ្គលដែលលះបង់ខ្លួន មិនគប្បីធ្វើនូវសេចក្តី ស្រឡាញ់ដោយតណ្ហា ( ក្នុងបុគ្គលនោះ ) មិនគប្បីគប់រកនូវបុគ្គលដែល មានចិត្តរវើរវាយ ដូចសត្វបក្សីដឹងថា ឈើមានផ្លែអស់ហើយ ( ហើរទៅរក ដើមឈើដែលមានផ្លែបរិបូណ៌ ) គប្បីរមិលមើលបុគ្គលដទៃ ព្រោះថាលោក សន្និវាសធំណាស់ ។ ( ព្រះរាជាត្រាស់ថា ) យើងនោះជាក្សត្រ កាលឃើញនូវ ភាពនៃកតញ្ញូនឹងធ្វើតបដល់នាងតាមសមត្ថភាព យើងនឹងឲ្យឥស្សរិយយស ទាំងអស់ដល់នាង នាងចង់បានរបស់ណា យើងនឹងឲ្យរបស់នោះដល់នាង ។