អដ្ឋកថា គោធជាតកទី ៣

ក្បាលទី 47 · ទំព័រ 228

[ ៦៣០-៦៣៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តទេវ មេ ត្វំ ដូច្នេះ ។ រឿងបច្ចុប្បន្ន បានឲ្យពិស្តារហើយខាងដើមនោះឯង តែក្នុងជាតកនេះ កាលស្វាមីភរិយាទាំងពីរនោះ ទារបំណុលស្រេចហើយ ត្រឡប់មកតាមផ្លូវ ព្រានព្រៃម្នាក់បានឲ្យទន្សងអាំងមួយ ដោយពោលថា សូមអ្នកទាំងពីរបរិភោគ ចុះ ។ បុរសជាប្តីនោះ បានប្រើភរិយាឲ្យទៅដងទឹក ហើយស៊ីសាច់ទន្សងអស់ ក្នុងពេលភរិយានោះត្រឡប់មកក៏ពោលថា នែនាង ទន្សងគេចទៅហើយ ។ ភរិយាពោលថា សាធុ បើទន្សងអាំងគេចទៅហើយខ្ញុំនឹងធ្វើដូចម្តេច ។ ភរិយា នោះផឹកទឹកក្នុងវត្តជេតពនហើយ អង្គុយក្នុងសម្នាក់របស់ព្រះសាស្តា កាល ព្រះសាស្តាត្រាស់សួរថា ឧបាសិកា ប្តីរបស់នាងប្រាថ្នាប្រយោជន៍ មានសេចក្តី ស្រឡាញ់ល្អ ( ធ្វើ ) ឧបការៈដល់នាងដែរឬ នាងក៏ក្រាបទូលថា បពិត្រ ព្រះអង្គ ខ្ញុំម្ចាស់មានសេចក្តីប្រាថ្នាប្រយោជន៍ មានសេចក្តីស្រឡាញ់ក្នុងប្តីនេះ តែប្តីមិនមានសេចក្តីស្រឡាញ់ក្នុងខ្ញុំម្ចាស់ឡើយ ព្រះសាស្តាត្រាស់ថា ណ្ហើយ ចុះនាងកុំគិតថ្វីឡើយ ប្តីនេះរមែងធ្វើយ៉ាងនេះ កាលណារពឫកដល់គុណរបស់ នាងបាន កាលនោះនឹងឲ្យភាពជាធំទាំងអស់ចំពោះនាងបុណ្ណោះ កាលជន ទាំងពីរគឺស្វាមីភរិយាទូលអារាធនាហើយ ទើបទ្រង់នាំយកអតីតនិទាន មក សាធកៈដូចតទៅនេះថា សូម្បីរឿងក្នុងអតីត ក៏ដូចគ្នានឹងរឿងដែលពោលហើយខាងដើមនោះឯង តែក្នុងជាតកនេះ កាលព្រះរាជបុត្តនិងព្រះជាយានោះយាងត្រឡប់ ក្នុងរវាង ផ្លូវ ព្រានព្រៃទាំងឡាយឃើញការអស់កម្លាំងរបស់ជនទាំងពីរ ទើបឲ្យសាច់ ទន្សងអាំងមួយប្រាប់ថា សូមអ្នកទាំងពីរបរិភោគចុះ ។ ព្រះរាជធីតា យក វល្លិចងទន្សងនោះហើ