រាជោវាទជាតកទី ៤

ក្បាលទី 47 · ទំព័រ 234

( ព្រះពោធិសត្វពោលថា ) កាលដែលពួកគោញីឆ្លងដើរ ទៅ បើគោមេហ្វូងដើរវៀច ពួកគោញីក៏ដើរវៀចតាមដែរ ព្រោះគោមេហ្វូង ដើរវៀចនោះ ។ ក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ មនុស្សណាដែលគេសន្មត ថាប្រសើរជាងគេ បើមនុស្សនោះប្រព្រឹត្តអធម៌នឹងបាច់និយាយទៅថ្វីដល់ប្រជាជនឯទៀត បើព្រះរាជាជាអ្នកប្រព្រឹត្តអធម៌ រ្រាស្តទាំងអស់រមែងដេកជា ទុក្ខ ។ កាលដែលពួកគោញីដើរឆ្លងទៅ បើគោមេហ្វូងដើរត្រង់ ពួក គោញីទាំងអស់ក៏ដើរត្រង់ដែរ កាលបើគោមេហ្វូងនាំដើរទៅត្រង់ ។ ក្នុងពួកមនុស្សក៏យ៉ាងនោះដែរ មនុស្សណាដែលគេសន្មត ថាប្រសើរជាងគេ បើមនុស្សនោះប្រព្រឹត្តធម៌នឹងបាច់និយាយទៅថ្វីដល់ប្រជាជនក្រៅនេះ បើព្រះរាជាជាអ្នកប្រព្រឹត្តធម៌ រ្រាស្តទាំងអស់ក៏ដេកជាសុខ ។