អដ្ឋកថា ជម្ពុកជាតកទី ៥
[ ៦៣៨-៦៤១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ហេតុដែលទេវទត្តយកតម្រាប់ព្រះសុគត ទើបត្រាស់ព្រះធម្មទេសនានេះមាន ពាក្យផ្តើមថា ព្រហា បវឌ្ឍកាយោ សោ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន បានឲ្យពិស្តារហើយខាងដើមនោះឯង ចំណែកក្នុងជាតក នេះ មានសេចក្តីសង្ខេបដូចតទៅនេះថា ព្រះសាស្តាត្រាស់សួរថា ម្នាលសារី បុត្ត ទេវទត្តឃើញពួកអ្នកហើយធ្វើដូចម្តេច ព្រះថេរៈក៏ក្រាបទូលថា បពិត្រ ព្រះអង្គ ទេវទត្តនោះ កាលធ្វើត្រាប់តាមព្រះអង្គ ឲ្យផ្លិតក្នុងដៃខ្ញុំព្រះអង្គហើយ សិង ។ ពេលនោះកោកាលិកភិក្ខុក៏យកជង្គង់ប្រហារទេវទត្តនោះត្រង់ទ្រូង ទេវទត្ត នោះ ធ្វើត្រាប់តាមព្រះអង្គ បានសោយទុក្ខបែបនេះ ។ ព្រះសាស្តាទ្រង់ ស្តាប់ដូច្នោះទើបត្រាស់ថា ម្នាលសារីបុត្ត ទេវទត្តធ្វើតាមកិរិយារបស់តថាគត សោយនូវសេចក្តីទុក្ខមិនមែនតែឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ បានសោយទុក្ខមកហើយដូចគ្នា កាលព្រះថេរៈទូលអារាធនាទើបទ្រង់នាំយក អតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ យោនយកកំណើតជារាជសីហ៍ នៅក្នុងគុហានាហិមវន្តប្បទេស ។ ថ្ងៃមួយសម្លាប់ក្របីហើយបរិភោគ ផឹកទឹក ហើយត្រឡប់មកគុហា ចចកមួយ ជួបរាជសីហ៍នោះ ច្រាល់ច្រកមិនអាចរត់គេចបានទើបក្រាបចុះ កាលរាជសីហ៍ ពោលថា តើមានរឿងអ្វី ចចកក៏ពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងឧបដ្ឋាក លោកម្ចាស់ រាជសីហ៍ពោលថា បើយ៉ាងនោះឯងចូរមក ហើយនាំចចកទៅកាន់ លំនៅរបស់ខ្លួន ហើយនាំសាច់មកឲ្យរាល់ៗថ្ងៃ ។ ចចកនោះមានរាងកាយ ធាត់ ព្រោះបានស៊ីរំពារបស់រាជសីហ៍ ។ ថ្ងៃមួយក៏កើតមានះឡើងមក ទើប ចូលទៅរករាជសីហ៍ហើយពោលថា បពិត្រលោកម្