បីឋជាតកទី ៧

ក្បាលទី 47 · ទំព័រ 254

( ពារាណសីសេដ្ឋីពោលថា ) យើងខ្ញុំទាំងឡាយមិនបាន ប្រគេនតាំង មិនបានប្រគេនទឹក ទាំងមិនបានប្រគេនភោជនាហារដល់លោក សូមលោកជាព្រហ្មចារីអត់ទោសដល់ខ្ញុំ ខ្ញុំឃើញទោសន៎ុះហើយ ។ ( ពោធិសត្វពោលថា ) អាត្មាមិនជាប់ចំពាក់ផង មិនខឹង ផង ទាំងវត្ថុតិចតួចដែលមិនជាទីស្រឡាញ់របស់អាត្មា ក៏មិនមានឡើយ មួយ ទៀត អាត្មាមានសេចក្តីត្រិះរិះក្នុងចិត្តថា ធម្មតានៃត្រកូលប្រាកដដូច្នេះ ដោយ ពិត ។ ( សេដ្ឋីពោលថា ) យើងខ្ញុំបានប្រគេនអាសនៈ ប្រគេនទឹក ប្រគេនប្រេងសម្រាប់លាងជើងទាំងអស់នេះ នេះជាធម្មតារបស់ពុកនិងជីតា ក្នុងត្រកូលរបស់យើងខ្ញុំសព្វៗកាល ។ យើងខ្ញុំនឹងបម្រើ ( សមណព្រាហ្មណ៍អ្នកប្រព្រឹត្តធម៌ល្អ ) ដូចជាញាតិជាន់ខ្ពស់ ដោយសេចក្តីគោរព នេះជាធម្មតារបស់ពុកនិងជីតា ក្នុងត្រកូលរបស់យើងខ្ញុំសព្វៗកាល ។