អដ្ឋកថា បីឋជាតកទី ៧
[ ៦៤៦-៦៤៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន តេ បីឋមទាយិម្ញា ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះចេញអំពីជនបទ ទៅកាន់វត្តជេតពន ទុកដាក់បាត្រ និងចីវរ ថ្វាយបង្គំព្រះសាស្តា ហើយសួរសាមណេរក្មេងៗថា អាវុសោ ក្នុង នគរសាវត្ថី អ្នកណាធ្វើឧបការៈដល់ភិក្ខុអាគន្តុកៈទាំងឡាយ ពួកសាមណេរ ក្មេងៗបានពោលថា លោកម្ចាស់ ជនទាំងនេះគឺ អនាថបិណ្ឌិកមហាសេដ្ឋី និងវិសាខាមហាឧបាសិកា ជាអ្នកឧបការៈភិក្ខុសង្ឃ តាំងនៅក្នុងឋានៈជាមាតាបិតា ភិក្ខុនោះទទួលពាក្យថា សាធុ ស្អែកឡើងបានទៅកាន់ទ្វារផ្ទះរបស់សេដ្ឋី ឈ្មោះអនាថបិណ្ឌិកៈអំពីព្រលឹម ក្នុងពេលដែលភិក្ខុសូម្បីមួយរូបមិនទាន់បាន ចូលទៅ ព្រោះភិក្ខុនោះទៅមិនទាន់ដល់ពេល បុគ្គលណាមួយក៏មិនឃើញ ភិក្ខុ នោះ ក៏មិនបានរបស់អ្វីមួយអំពីទីនោះ ទើបទៅកាន់ទ្វារផ្ទះរបស់នាងវិសាខា មហាឧបាសិកា ត្រង់ផ្ទះរបស់នាងវិសាខាមហាឧបាសិកានោះ លោកក៏មិនបាន របស់ណាមួយ ព្រោះទៅព្រឹកពេក ។ ភិក្ខុនោះត្រាច់ទៅក្នុងទីនោះៗ ហើយ បានត្រឡប់មកជាថ្មី ក្នុងពេលគេអង្គាសបបរស្រេចហើយត្រ ាច់ទៅក្នុងទីនោះ ៗទៀត កាលគេអង្គាសភត្តាហារស្រេចហើយ ទើបទៅដល់ ។ ភិក្ខុនោះ ត្រឡប់ទៅកាន់វិហារ បានត្រាច់ពោលមើលងាយត្រកូលទាំងនោះថា ត្រកូល ទាំងពីរមិនមានសទ្ធា មិនមានការជ្រះថ្លាឡើយ តែភិក្ខុទាំងនេះប្រាប់ថា មាន សទ្ធា មានសេចក្តីជ្រះថ្លា ។ ថ្ងៃមួយភិក្ខុទាំងឡាយ អង្គុយសន្ទនាគ្នាក្នុងធម្មស ភាថា អាវុសោទាំងឡាយ បានឮថា ភិក្ខុអ្នកជនបទរូបនោះ ទៅកាន់ទ្វារ ផ្ទះរបស់ត្រកូលខុសពេលវេលា កាលមិនបានភិក្ខា ទើបដើរមើលងាយត្រកូល ទាំងឡាយ ។ ព្រះសាស្តាយាង