ថុសជាតកទី ៨
ក្បាលទី 47 · ទំព័រ 260
( ព្រះរាជាទ្រង់ត្រាស់ថា ) កណ្តុរទាំងឡាយ ស្គាល់ច្បាស់នូវ អង្កាម ស្គាល់ច្បាស់នូវអង្ករ កណ្តុរទាំងឡាយវៀរបង់នូវអង្កាម ស៊ីតែអង្ករ ។ ការប្រឹក្សាគ្នាណាក្នុងព្រៃ ការខ្សឹបណាក្នុងស្រុក ទាំងការគិត ( ប្រុងប្រហារ ) ណា រឿងទាំងនេះអញដឹងច្បាស់ហើយ ។ ឮថាទំនៀមស្វាជាពុក តែងយកធ្មេញទៅខាំផ្តាច់នូវអង្គជាតិ របស់កូនតូច ដែលកើតហើយ ។ អ្នកឯងលូនវារ ដូចជាពពែខ្វាក់ ក្នុងចម្ការស្ពៃ បុគ្គលណា ដេកខាងក្រោមទីដេក អំពើរបស់បុគ្គលនោះ យើងដឹងច្បាស់ហើយ ។