ពាវេរុជាតកទី ៩

ក្បាលទី 47 · ទំព័រ 269

( ព្រះសាស្តាត្រាស់ថា ) ជនទាំងឡាយបានយកសាច់នឹងផ្លែ ឈើ បូជាក្អែកក្នុងដែននោះ ព្រោះមិនទាន់ឃើញសត្វក្ងោក ជាសត្វមានសិរ្សមាន សំឡេងពីរោះ ។ ក្ងោកជាសត្វបរិបូណ៌ដោយសំឡេងពីរោះ បានមកដល់ដែន ពាវេរុ ក្នុងកាលណា លាភនិងសក្ការៈរបស់ក្អែកក៏សាបសូន្យក្នុងកាលនោះ ។ ព្រះពុទ្ធជាធម្មរាជទ្រង់ធ្វើនូវពន្លឺ មិនទាន់កើតឡើងដរាបណា ពួកជនឯទៀត បានបូជាសមណព្រាហ្មណ៍ដ៏ច្រើនដរាបនោះ ។ ព្រះពុទ្ធព្រះអង្គបរិបូណ៌ដោយសំឡេង បានសម្តែងនូវព្រះធម៌ ក្នុងកាលណា លាភនិងសក្ការៈរបស់តិរ្ថិយទាំងឡាយ ក៏សាបសូន្យអស់ក្នុង កាលនោះ ។