អដ្ឋកថា ពាវេរុជាតកទី ៩
[ ៦៥៤-៦៥៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ តិរ្ថិយទាំងឡាយ ដែលវិនាសសាបសូន្យលាភសក្ការៈ ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា អទស្សនេន មោរស្ស ដូច្នេះ ជាដើម ។ បានឮថា ពួកតិរ្ថិយទាំងឡាយ កាលព្រះពុទ្ធមិនទាន់កើតឡើង ជាអ្នកមាន លាភច្រើន តែកាលព្រះពុទ្ធកើតឡើងហើយ ជាអ្នកសាបសូន្យលាភសក្ការៈ ដូចជាអំពិលអំពែកក្នុងកាលដែលព្រះអាទិត្យរះឡើងដូច្នោះ ។ ភិក្ខុទាំងឡាយ ប្រារព្ធរឿងនោះរបស់តិរ្ថិយទាំងនោះ ទើបប្រជុំសន្ទនាគ្នាក្នុងធម្មសភា ។ ព្រះសាស្តា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ ព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន មែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ពួកបុគ្គលអ្នកឥត គុណ បានដល់នូវភាពប្រសើរដោយលាភ និងយសដរាបណាដែលអ្នកមាន គុណមិនទាន់កើតឡើង កាលបុគ្គលប្រកបដោយគុណទាំងឡាយ កើតឡើង ហើយ ពួកបុគ្គលដែលមិនមានគុណ ក៏ត្រូវសាបសូន្យលាភសក្ការៈទៅ ទើប ទ្រង់នាំយកអតីតនិទាន មកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ យោនយកកំណើតជាសត្វក្ងោក អាស្រ័យនូវការចម្រើនធំធាត់ ដល់នូវភាពជាសត្វប្រសើរដោយលម្អ ត្រាច់ទៅក្នុងព្រៃ ។ ក្នុងកាលណោះ ឈ្មួញមួយពួកនាំក្អែកសម្រាប់ប្រាប់ទិស ទៅកាន់ពាវេរុរដ្ឋដោយផ្លូវទឹក បាន ឮថាក្នុងកាលនោះ ឈ្មោះថាបក្សីទាំងឡាយរមែងមិនមានក្នុងពាវេរុរដ្ឋ ។ ពួក អ្នកដែនដើរឆ្លងទៅឆ្លងមកឃើញក្អែកនោះដែលទំក្នុងទ្រុង ទើបសរសើរក្អែក នោះឯងថា ចូរមើលពណ៌សម្បុររបស់បក្សី