វិសយ្ហជាតកទី ១០

ក្បាលទី 47 · ទំព័រ 274

( សក្កទេវរាជត្រាស់ថា ) នែវិសយ្ហសេដ្ឋី ក្នុងកាលមុនអ្នក បានឲ្យទានទាំងឡាយហើយ កាលអ្នកចេះតែឲ្យ សភាវៈអស់ទៅនៃភោគៈ ទាំងឡាយ បានកើតមានហើយ ខាងមុខអំពីនេះទៅ បើអ្នកមិនឲ្យទានទេ ភោគសម្បត្តិទាំងឡាយរបស់អ្នកដែលឈប់ឲ្យ ទើបគង់នៅ ។ ( វិសយ្ហសេដ្ឋីពោលថា ) នែសហស្សនេត្ត ព្រះអរិយៈ ទាំងឡាយ បានពោលថា អំពើដ៏លាមក អរិយជនសូម្បីជាអ្នកកម្សត់ ក៏មិន គប្បីធ្វើដែរ នែជន្រិន្ទ យើងលះបង់ហើយនូវសេចក្តីជឿក្នុងទាន ព្រោះហេតុតែ ទ្រព្យណា ទ្រព្យនោះពុំមានដល់យើងឡើយ ។ រថមួយបរទៅតាមផ្លូវណា រថឯទៀត ក៏បរទៅតាមផ្លូវនោះដែរ នែវាសវៈ កិច្ចវត្តដែលយើងបំពេញមកក្នុងកាលមុន ចូរប្រព្រឹត្តទៅចុះ ។ បើទ្រព្យមាន យើងនឹងឲ្យបាយ កាលបើទ្រព្យមិនមានយ ើងនឹងឲ្យដូចម្តេចកើត ថ្វីបើយើងជាអ្នក ( ច្រូតស្មៅលក់ ) យើងនៅតែ ឲ្យទាន យើងមិនប្រហែសក្នុងទានទេ ។ ឧទ្ទាននៃកោកិលវគ្គនោះគឺ និយាយអំពីបុគ្គលនិយាយហួសប្រមាណ ១ បុគ្គលផ្ចាញ់ខ្លួន ឯង ១ ព្រះរាជាប្រសើរក្នុងរថកណ្តាលព្រៃ ១ គោដើរវៀច ឆ្កែចចក ១ ស្តេចត្រាស់ថាស្មៅ ១ ជើងតាំងជាអាសនៈ ដ៏ប្រសើរ ១ អង្ករ ១ សត្វក្ងោក ១ វិសយ្ហសេដ្ឋី ១ ត្រូវ ជា ១០ ។