អដ្ឋកថា វិសយ្ហជាតកទី ១០
[ ៦៥៨-៦៦១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អនាថបិណ្ឌិកសេដ្ឋី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អទាសិ ទានានិ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន បានឲ្យពិស្តារហើយក្នុងខទិរង្គារជាតក ខាងដើមនោះឯង ចំណែកក្នុងជាតកនេះ ព្រះសាស្តា ត្រាស់ហៅអនាថបិណ្ឌិកសេដ្ឋីមកហើយត្រ ាស់ថា ម្នាលគហបតី បុរាណកបណ្ឌិតទាំងឡាយ ឃាត់សក្កទេវរាជដែល ប្រថាប់ឈរក្នុងអាកាស ដែលឃាត់ថា អ្នកកុំឲ្យទាន ក៏នៅតែឲ្យទានដូច មុននោះឯង កាលអនាថបិណ្ឌិកសេដ្ឋីនោះទូលអារាធនាហើយ ទើបទ្រង់នាំយក អតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ បានជាសេដ្ឋីឈ្មោះវិសយ្ហ មានទ្រព្យសម្បត្តិ ៨០ កោដិ ជា អ្នកប្រកបដោយសីល ៥ មានអធ្យាស្រ័យក្នុងទាន ត្រេកអរក្រៃលែងក្នុង ទាន ។ ព្រះពោធិសត្វនោះ ឲ្យសាងសាលាទានក្នុងទី ៦ កន្លែង គឺត្រង់ទ្វារ នគរទាំង ៤ កណ្តាលព្រះនគរ ១ ត្រង់ទ្វារនិវេសន៍របស់ខ្លួន ១ ហើយ ញ៉ាំងការឲ្យទានឲ្យប្រព្រឹត្តទៅ បរិច្ចាគទ្រព្យមួយថ្ងៃ ៦ សែនរាល់ថ្ងៃ ។ ព្រះពោធិសត្វនិងវនិព្វកៈទាំងឡាយ រមែងមានភត្តាហារដូចគ្នា ។ កាលព្រះ ពោធិសត្វនោះឲ្យទាន ធ្វើជម្ពូទ្វីបទាំងមូល ឲ្យមាននង្គ័លលើកឡើងហើយ ( មិនចាំបាច់ឲ្យភ្ជួរស្រែ ) ភពរបស់សក្កទេវរាជ ក៏កម្រើកញាប់ញ័រដោយ អានុភាពនៃការឲ្យទានបណ្ឌុកម្ពលសិលាអាសនៈរបស់សក្កទេវរាជ សម្តែង អាការៈក្តៅ ។ សក្កទេវរាជទ្រង់ព្រះតម្រិះថា អ្នកណាហ្ន៎ បំណងនឹងឲ្យអញ ឃ្លាតចាកទី ទ្រង់ក៏ពិចារណា ទ្រង់ឃើញមហាសេដ្ឋីទើបព្រះតម្រិះថា វិសយ្ហ សេដ្ឋីនេះ ផ្សាយទៅទូលំទូលាយពន់ពេក ឲ្យទាន ធ្វើជម្ពូទ្វីបទាំងមូលឲ្យមាន ន