កុណ្ឌលិកជាតកទី ១
( ព្រះអង្គត្រាស់ថា ) ស្ត្រីទាំងឡាយអ្នកធ្វើនូវសេចក្តីត្រេកអរ ចំពោះបុរសទាំងឡាយ ជ្រាស្តីមានចិត្តច្រើនផង ផ្ទញ់ផ្ទាល់មិនបានផង ប្រសិនប្រើស្តីទាំងអស់ធ្វើនូវសេចក្តីពេញចិត្ត ( ចំពោះបុរស ) ដោយខ្លួន ឯងក៏ដោយ បុរសមិនគប្បីទុកចិត្តទេ ព្រោះថាស្រីទាំងឡាយ ស្មើដោយ កំពង់ទឹក ។ ហេតុនៃសេចក្តីធុញទ្រាន់ណា នៃព្រះរាជាទ្រង់ព្រះនាមកិន្នរៈ នឹងនាងទេវីទ្រង់ព្រះនាមកិន្នរី ( ហេតុនៃសេចក្តីធុញទ្រាន់នោះ ) បុគ្គលឃើញ ហើយ ( គប្បីដឹងចុះ ) ស្រីទាំងពួង រមែងមិនត្រេកអរ ( នឹងស្វាមី ) ក្នុង ផ្ទះរបស់ខ្លួន នាងកិន្នរីទេវី ជាភរិយាលះបង់នូវព្រះរាជាកិន្នរៈនោះ ជាស្វាមី ប្រាកដ ដូច្នោះ ព្រោះតែឃើញបុរសខ្វិនដទៃ ។ នាងបញ្ចបាបី ជាភរិយារបស់ព្រះបាទពកៈផង របស់ព្រះបាទ ពាវរិកៈផង ដែលលុះក្នុងកាមដ៏ជ្រុលពេក ក៏បានប្រព្រឹត្តបទមិនគួរជាមួយនឹង បុរសអ្នកបម្រើ ធ្វើម្តេចហ្ន៎ ស្ត្រីមិនប្រព្រឹត្តបទមិនគួរនឹងបុរសដទៃនោះ ។ អគ្គមហេសីឈ្មោះនាងបិយង្គានី ជាទីគាប់ព្រះហបឫទ័យ របស់ព្រះបាទព្រហ្មទត្ត ជាធំក្នុងលោកទាំងមូល បានប្រព្រឹត្តបទមិនគួរជាមួយនឹង បុរសអ្នកឃ្វាលសេះមង្គល ជាអ្នកបម្រើនៃអគ្គមហេសីនោះ ជាស្រី ប្រាថ្នាកាម ក៏មិនបាននូវបុរសអ្នកឃ្វាលសេះនោះផង ( នូវទីជាអគ្គមហេសី ផង ) ។