វានរជាតកទី ២

ក្បាលទី 47 · ទំព័រ 284

( ពានរពោធិសត្វពោលថា ) នែសត្វទឹកក្រពើ អញអាច រើខ្លួនអំពីទឹកមកលើគោកហើយ ឥឡូវនេះ អញមិនលុះអំណាចនៃអ្នកឯង ទៀតទេ ។ ផ្លែឈើទាំងឡាយណា ដែលយើងគប្បីទៅកាន់ត្រើយនៃ សមុទ្ទ ហើយស៊ីផ្លែឈើទាំងឡាយនោះ គឺផ្លែស្វាយ ផ្លែព្រីង ផ្លែខ្នុរ មិន គួរដល់យើងឡើយ ឯផ្លែល្វារបស់យើងទើបប្រសើរជាង ។ បុគ្គលណា មិនដឹងហេតុដែលកើតឡើងភ្លាមៗទេ បុគ្គល នោះ គង់លុះក្នុងអំណាចសត្រូវផង រមែងក្តៅក្រហាយក្នុងកាលជាខាងក្រោយ ផង ។ បុគ្គលណា ដឹងនូវហេតុដែលកើតឡើងភ្លាម បុគ្គលនោះគង់ រួចចាកសេចក្តីចង្អៀត គឺសត្រូវផង មិនក្តៅក្រហាយក្នុងកាលជាខាងក្រោយ ផង ។