អដ្ឋកថា កុន្តិនីជាតកទី ៣

ក្បាលទី 47 · ទំព័រ 289

[ ៦៧០-៦៧៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ក្រៀលញីដែលអាស្រ័យនៅក្នុងព្រះរាជវាំង របស់ព្រះបាទកោសល ទើប ត្រាស់រឿងនេះ មានពាក្យផ្តើមថា អវសិម្ញ តវា គារេ ដូច្នេះជាដើម ។ បានឮថា ក្រៀលញីនោះជាអ្នកនាំព្រះរាជសាសន៍របស់ព្រះរាជា ក្រៀល ញីនោះមានកូនពីរ ។ ព្រះរាជាទ្រង់ឲ្យក្រៀលញីនោះនាំព្រះរាជសាសន៍ទៅ ថ្វាយដល់ស្តេចមួយអង្គ ក្នុងពេលដែលក្រៀលញីនោះទៅហើយ ពួកទារក ក្នុងរាជត្រកូល នាំគ្នាយកដៃច្របាច់កូនក្រៀលនោះរហូតស្លាប់ទៅ ។ ក្រៀល ញីនោះត្រឡប់មកហើយ ឃើញកូនទាំងនោះស្លាប់ទើបសួរថា អ្នកណាសម្លាប់ កូនខ្ញុំ ពួកមនុស្សប្រាប់ថា កុមារឈ្មោះនោះ និងកុមារឈ្មោះនោះ ។ ក្នុង កាលនោះ ក្នុងរាជត្រកូលមានខ្លាធំមួយដែលចិញ្ចឹមទុក ជាសត្វកាច ខ្លានោះ នៅបានដោយការចងទុក ។ ក្នុងពេលដែលពួកក្មេងទាំងនោះ ទៅមើលខ្លា នោះ ក្រៀលញីនោះក៏បានទៅជាមួយក្មេងទាំងនោះ គិតថា អញនឹងធ្វើក្មេង ទាំងនោះឲ្យដូចវាសម្លាប់កូនអញ ទើបនាំក្មេងទាំងនោះទៅ ធ្វើឲ្យដួលក្បែរ ជើងខ្លា ខ្លាទំពាស៊ីក្មេងទាំងនោះ ។ ក្រៀលញីគិតថា ឥឡូវនេះ មនោរថរបស់ អញបរិបូណ៌ហើយ ទើបហើរទៅកាន់ហិមវន្តប្បទេស ។ ភិក្ខុទាំងឡាយបាន ស្តាប់ហេតុនោះហើយទើបសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បាន ឮថា ក្រៀលញីក្នុងរាជត្រកូល ច្រាសពួកក្មេងដែលសម្លាប់កូនខ្លួន ឲ្យដួល ក្នុងទីជិតជើងខ្លា ហើយហើរទៅកាន់ហិមវន្តប្បទេសនោះឯង ។ ព្រះសាស្តា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន តែក្នុងកាលឥឡូវ