អម្ពជាកតទី ៤
ក្បាលទី 47 · ទំព័រ 294
( សេដ្ឋីធីតាទី ១ ពោលថា ) ស្ត្រីណាលួចស្វាយរបស់លោក ម្ចាស់ ស្ត្រីនោះចូរលុះក្នុងអំណាចនៃបុរស ដែលប្រដាប់ដោយវត្ថុសម្រាប់ធ្វើ សក់ឲ្យខ្មៅ លំបាកដោយសណ្ឌាសចុះ ( បានប្តីចាស់ ) ។ ( សេដ្ឋីធីតាទី ២ ពោលថា ) ស្ត្រីណាលួចស្វាយរបស់លោក ម្ចាស់ ស្ត្រីបែបនោះ ទោះបីអាយុដល់ ២០ ឆ្នាំ ឬ ២៥ ឆ្នាំ ឬក៏ថយពី ៣០ ឆ្នាំ ក៏កុំឲ្យបានប្តីឡើយ ។ ( សេដ្ឋីធីតាទី ៣ ពោលថា ) ស្ត្រីណាលួចស្វាយរបស់លោក ម្ចាស់ ស្ត្រីនោះតែម្នាក់ឯងពឹងផ្អែកតែនឹងប្តី ហើយដើរទៅកាន់ផ្លូវឆ្ងាយ កុំឲ្យ ជួបនឹងប្តីក្នុងទីដែលសន្យាគ្នាឡើយ ។ ( សេដ្ឋីធីតាទី ៤ ពោលថា ) ស្ត្រីណាលួចស្វាយរបស់លោក ម្ចាស់ ស្ត្រីនោះមានខ្លួនប្រដាប់ហើយ មានសម្លៀកបំពាក់ដ៏ស្អាត ទ្រទ្រង់ កម្រងផ្កា ប្រោះព្រំដោយខ្លឹមចន្ទន៍ ចូរដេកនៅលើទីដេកតែម្នាក់ឯងចុះ ។