អដ្ឋកថា អម្ពជាកតទី ៤

ក្បាលទី 47 · ទំព័រ 294

[ ៦៧៤-៦៧៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រះថេរៈអ្នកយាមស្វាយមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យោ នីលិយំ មណ្ឌយតិ ដូច្នេះជាដើម ។ បានឮថា ព្រះថេរៈនោះបួសឯចាស់ សាងបណ្ណសាលានៅក្នុងចម្ការស្វាយ ខាងចុងវត្តជេតពនមើលថែស្វាយ ទំពាស៊ីស្វាយទុំដែលជ្រុះ រមែងឲ្យចំពោះ បុគ្គលដែលជាប់ទាក់ទងនឹងខ្លួនបុណ្ណោះ ។ កាលព្រះថេរៈនោះ ចូលទៅបិណ្ឌបាត អ្នកលួចស្វាយធ្វើផ្លែស្វាយឲ្យជ្រុះហើយទំពាស៊ីកាន់យកទៅ ។ ខណៈ នោះ ធីតារបស់សេដ្ឋី ៤ នាក់ ងូតទឹកក្នុងស្ទឹងអចិរវតី ហើយត្រាច់ទៅ ចូលទៅ កាន់ចម្ការស្វាយនោះ ព្រះថេរៈមកឃើញសេដ្ឋីធីតាទាំងនោះ ក៏ពោលថា នាងស៊ីស្វាយរបស់យើង សេដ្ឋីធីតាទាំងនោះបានពោលថា បពិត្រលោក ម្ចាស់ ពួកខ្ញុំទើបតែមក មិនបានទំពាស៊ីស្វាយរបស់លោកម្ចាស់ទេ ព្រះថេរៈ ចាស់ពោលថា បើយ៉ាងនោះចូរពួកនាងស្បថ ។ ធីតាសេដ្ឋីទាំងនោះទទួល ពាក្យថា សាធុ ហើយធ្វើការស្បថ ។ ព្រះថេរៈចាស់ឲ្យធីតាសេដ្ឋីទាំងនោះ ធ្វើការស្បថ ឲ្យដល់នូវការខ្មាសហើយទើបឲ្យទៅ ។ ភិក្ខុទាំងឡាយបានស្តាប់ ការធ្វើរបស់ព្រះថេរៈចាស់រូបនោះ ទើបសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោ ទាំងឡាយ បានឮថា ព្រះថេរៈចាស់រូបនោះ ឲ្យធីតាសេដ្ឋីដែលបានចូលទៅកាន់ ចម្ការស្វាយដែលជាលំនៅរបស់ខ្លួនធ្វើការស្បថ ធ្វើឲ្យនាងខ្មាសគេហើយ លែងទៅ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន