គជកុម្ភជាតកទី ៥

ក្បាលទី 47 · ទំព័រ 300

( អាមាត្យពោធិសត្វពោលថា ) កាលណាភ្លើងឆេះព្រៃ ម្នាល បចលកៈ អ្នកនឹងធ្វើដូចម្តេច បើអ្នកមានសេចក្តីព្យាយាមយឺតយូរយ៉ាងនេះ ។ ( គជកុម្ភ ( ខ្យងសោក ) ពោលថា ) ប្រហោងឈើ ក្រហែង ដីមានច្រើន បើយើងទៅមិនដល់ទីទាំងនោះទេ យើងទៀងតែស្លាប់ ។ ( ពោធិសត្វពោលថា ) បុគ្គលណា រហ័សរហួន ក្នុងកាល ដែលខ្លួនត្រូវធ្វើការងារយឺតយូរផង យឺតយូរក្នុងការងារ ដែលគេត្រូវធ្វើឲ្យ រហ័សរហួនផង បុគ្គលនោះឈ្មោះថា បំបាក់នូវប្រយោជន៍របស់ខ្លួនចោល ដូចជា បុរសដើរជាន់ស្លឹកត្នោតស្ងួត ឲ្យខ្ទេចដូច្នោះ ។ បុគ្គលណា យឺតយូរក្នុងការងារដែលខ្លួនត្រូវធ្វើឲ្យយឺតយូរ ផង រហ័សរហួនក្នុងការងារដែលខ្លួនត្រូវធ្វើឲ្យរហ័សផង ប្រយោជន៍របស់ បុរសនោះ តែងពេញគ្រប់គ្រាន់ ដូចជាព្រះចន្ទវែករាត្រី ( ឲ្យលេចពន្លឺធំម្តង បន្តិចៗ ) ។