កេសវជាតកទី ៦
( នារទាមាត្យទូលសួរកេសវតាបសថា ) កេសវតាបសមាន ព្រះភាគ ( របស់យើងខ្ញុំ ) នេះ លះបង់ព្រះបាទពារាណសីជាធំជាង មនុស្ស អ្នកឲ្យសម្រេចសេចក្តីប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយក្នុង អាស្រមរបស់កូនសិស្សឈ្មោះកប្បកៈ តើដោយឧបាយដូចម្តេច ។ ( កេសវតាបសនិយាយថា ) ម្នាលអាមាត្យ រសទាំងឡាយ ដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយជាទីរីករាយចិត្តក៏មានពាក្យ ជាសុភាសិតទាំងឡាយរបស់កប្បកៈតែងធ្វើឲ្យអាត្មាត្រេកអរបាន ។ ( នារទាមាត្យពោលថា ) លោកម្ចាស់ ឆាន់ចង្ញាន់ស្រូវ សាលីដែលលាយដោយសាច់ដ៏ស្អាត ហេតុដូចម្តេច បានជាស្រងែនិងស្មៅ គែលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន ។ ( កេសវតាបសនិយាយតបថា ) បុគ្គលមានសេចក្តីស្និទ្ធ ស្នាលបរិភោគភោជន ទោះបីឆ្ងាញ់ក្តី មិនឆ្ងាញ់ក្តី តិចក្តី ច្រើនក្តី ក្នុងកន្លែង ណា ភោជន ( ណាមួយដែលបុគ្គលបរិភោគហើយក្នុងទីកន្លែងនោះជាភោជន ប្រសើរ ) ព្រោះរសមានសេចក្តីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ។