អរញ្ញជាតកទី ៨

ក្បាលទី 47 · ទំព័រ 319

( តាបសកុមារនិយាយប្រាប់បិតាថា ) បពិត្របិតា ខ្ញុំបាទ ចេញអំពីព្រៃ មករកស្រុកវិញ គួរសេពគប់នឹងបុរសមានមារយាទដូចម្តេច មានវត្តប្រតិបត្តិដូចម្តេច ខ្ញុំបាទសួរហើយ សូមបិតាប្រាប់ហេតុនោះ ( ដល់ ខ្ញុំ ) ឲ្យទាន ។ ( តាបសពោធិសត្វជាបិតាប្រាប់ថា ) ម្នាលកូន បុរសណា គម្បីស្និទ្ធស្នាលនឹងអ្នក គប្បីអត់ទ្រាំនូវសេចក្តីស្និទ្ធស្នាលរបស់អ្នក ជាអ្នក ចង់ស្តាប់ពាក្យរបស់អ្នក អត់ទោសដល់អ្នក អ្នកទៅអំពីព្រៃនេះទៅ ចូរសេព គប់នឹងបុរសនោះចុះ ។ បុរសណា មិនមានអំពើអាក្រក់ដោយកាយវាចាចិត្តបើអ្នក ចេញអំពីព្រៃនេះទៅ អ្នកចូរសេពគប់បុរសនេះចុះ ធ្វើដូចជាកូនដែលតាំងនៅ ព្ធដ៏ទ្រូង ។ បើផ្ទៃជម្ពូទ្វីបនេះ គ្មានមនុស្សអ្នកវៀរចាកកាយទុច្ចរិតជាដើម ទេ ម្នាលកូន អ្នកកុំសេពគប់នឹងបុរសដែលមានចិត្តដូចទឹកល្មៀតជាគ្រឿង ជ្រលក់ ( មានចិត្តមិនបានខ្ជាប់ខ្ជួន ) មានចិត្តដូចជាអាការនៃស្វា ជួនត្រេកអរ ជួនមិនត្រេអរ ( ប្រែប្រួលភ្លាមៗ ) ប្រាកដដូច្នោះឡើយ ។