អដ្ឋកថា អរញ្ញជាតកទី ៨
[ ៦៩០-៦៩៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលួងលោមរបស់ថុល្លកុមារិកាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា អរញ្ញា គមមាគម្ម ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នមានច្បាស់ក្នុងចុល្លនារទកស្សបជាតក ។ ចំណែករឿងក្នុង អតីត មានដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងត្រកូលព្រាហ្មណ៍ ចម្រើនវ័យហើយរៀនសិល្ប៍ស្រាស្ត ក្នុងនគរតក្កសិលា កាលភរិយាអនិច្ចកម្មហើយ បាននាំកូនទៅបួសជាឥសីក្នុង ហិមវន្តប្បទេស ឲ្យកូននៅក្នុងអាស្រមបទ ។ ចំណែកខ្លួនចេញទៅរកផ្លែឈើ ។ កាលណោះ ពួកចោរប្លន់បច្ចន្តគាម ហើយនាំពួកឈ្លើយទៅ កុមារិកាម្នាក់ គេចទៅដល់អាស្រមបទនោះ លួងលោមតាបសកុមារ ឲ្យដល់នូវការវិនាស សីល ហើយពោលថា មកពួកយើងនាំគ្នាទៅ តាបសពោលថា ចូរ បង្អង់ ឲ្យបិតារបស់យើងមកសិន យើងជួបបិតាហើយនឹងទៅ កុមារិកានោះពោលថា បើយ៉ាងនោះ លោកជួបបិតាហើយចូរមក ហើយចេញទៅអង្គុយត្រង់រវាង ផ្លូវ ។ កាលបិតាមកហើយ តាបសកុមារ ក៏ពោលគាថាទី ១ ថា បពិត្របិតា ខ្ញុំបាទចេញអំពីព្រៃ មករកស្រុកវិញ គួរសេព គប់នឹងបុរស មានមារយាទដូចម្តេច មានវត្តប្រតិបត្តិដូចម្តេច ខ្ញុំបាទសួរហើយ សូមបិតាប្រាប់ហេតុនោះ ( ដល់ ខ្ញុំ ) ឲ្យទាន ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា អរញ្ញា គាមមាគម្ម សេចក្តីថា បពិត្រ លោកពុក ខ្ញុំនឹងចេញអំពីព្រៃនេះ ទៅកាន់ផែនដីមនុស្សដើម្បីរស់នៅ ដល់ ទីលំនៅហើយនឹងធ្វើដូចម្តេច ។ លំដាប់នោះ បិតាកាលនឹងឲ្យឱវាទដល់បុត្ត នោះ ទើបពោលគាថា ៣ ថា ម្នាលកូន បុរសណាគម្បីស្និទ្ធស្នាលនឹងអ្នក គប្បីអត់ទ្រាំ នូវសេចក្តីស្និទ្ធស្នាល របស់អ្នក ជាអ្នកចង់ស្តា