អដ្ឋកថា សន្ធិភេទជាតកទី ៩

ក្បាលទី 47 · ទំព័រ 325

[ ៦៩៤-៦៩៧ ] ព្រះសាស្តាកាលគង់នៅក្នុងវិហារជេតពន ទ្រង់ប្រារព្ធ បេសុញ្ញសិក្ខាបទ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នេវ ឥត្ថីសុ សាមញ្ញំ ដូច្នេះជាដើម ។ បានឮថា សម័យមួយ ព្រះសាស្តាទ្រង់បានឮថាឆព្វគ្គិយភិក្ខុនាំនូវការញុះញង់ ចូលទៅឲ្យ ទើបត្រាស់ឲ្យហៅឆព្វគ្គិយភិក្ខុទាំងនោះមកហើយត្រាស់ សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអ្នកនាំនូវការញុះញង់ ចូលទៅឲ្យ ដល់ពួកភិក្ខុដែលទាស់ទែងគ្នា វិវាទគ្នាពិតឬ ព្រោះហេតុនោះ ជម្លោះដែល មិនទាន់កើតឡើង ក៏កើតឡើង និងជម្លោះដែលកើតឡើងហើយ ក៏ប្រព្រឹត្ត ទៅដើម្បីសេចក្តីចម្រើនក្រៃលែងឡើងទៀត កាលពួកឆព្វគ្គិយភិក្ខុ ទទួលថា ពិតហើយព្រះអង្គ ទើបទ្រង់តិះដៀលភិក្ខុទាំងនោះ ហើយត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ឈ្មោះថាវាចាញុះញង់ ខ្លាំងក្លាដូចប្រហារដោយសស្រ្តា ទោះបី ភាពស្និទ្ធស្នាលដែលជាប់ស្អិត ក៏គង់បែកធ្លាយទៅ ដោយឆាប់រហ័សព្រោះ វាចាញុះញង់នោះ កាលបុគ្គលកាន់យកវាចាសកសេតោនោះ ហើយទម្លាយ នូវមេត្រីរបស់ខ្លួនចោល រមែងដូចគ្នានឹងរាជសីហ៍និងគោបានោះឯង ហើយ ទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វជាឱរស របស់ព្រះបាទពារាណសីនោះ ចម្រើនវ័យហើយរៀន សិប្បៈក្នុងនគរតក្កសិលាចប់ហើយ កាលព្រះបិតាសោយទិវង្គត បានគ្រង រាជសម្បត្តិដោយធម៌ ។ កាលនោះនាយគោបាលម្នាក់ ចិញ្ចឹមគោទាំងឡាយ ក្នុងត្រកូលទាំងឡាយ កាលនឹងមកអំពីព្រៃ ក៏ទុកចោលមេមួយដែលផ្តើម ព្រោះមិនបានចាប់ភ្លឹក ហើយទៅ មេគោនោះ កើតសេចក្តីស្និទ្ធស្នាល ជាមួយ មេរាជសីហ៍មួយ ។ មេគោនិងមេរាជសីហ៍ទាំងនោះ ជាមិត្តយ៉ាងមាំត្រាច់ ទៅជាមួយគ្នា ។