ទេវតាបញ្ហាជាតកទី ១០

ក្បាលទី 47 · ទំព័រ 330

( ទេវតាសួរថា ) បុគ្គលណា ប្រហារដោយដៃទាំង ២ ផង ដោយជើងទាំង ២ ផង ប្រហារនូវមាត់ផង បពិត្រមហារាជ បុគ្គលនោះជាទី ស្រឡាញ់នៃគេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា ។ បុគ្គលណា ជេរប្រទេច តាមសេចក្តីប្រាថ្នា តែមិនប្រាថ្នានូវ ការមកដល់បុគ្គលនោះ បពិត្រមហារាជ បុគ្គលនោះ ជាទីស្រឡាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា ។ បុគ្គលណា ពោលបង្កាច់ដោយពាក្យមិនពិត ប្រកាសប្រាប់ ់ឲ្យឮដោយពាក្យឡូឡា បពិត្រមហារាជ បុគ្គលនោះជាទីស្រឡាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា ។ ពួកអ្នកនាំយកទៅ បាននាំយកបាយផង ទឹកផង សំពត់ និងសេនាសនៈទាំងឡាយផង ដោយពិត បពិត្រមហារាជ ពួកអ្នកនាំយកទៅ នោះ ជាទីស្រឡាញ់របស់គេ ហេតុនោះ ព្រះអង្គយល់ថា បុគ្គលណា ។ ឧទ្ទាននៃចុល្លកុណាលវគ្គនោះគឺ និយាយអំពីស្រីធ្វើសេចក្តីត្រេកអរ ដល់ពួកបុរស ១ ព្រះ ពោធិសត្វបានរើខ្លួន ១ មេក្រៀលនៅក្នុងសំណាក់ស្តេច ១ វត្ថុធ្វើសក់ឲ្យខ្មៅ ១ ភ្លើងដ៏ប្រសើរ ១ រសទាំងឡាយ ១ ញញួរដែកដ៏ប្រសើរ ១ ការចេញអំពីព្រៃ ១ នាយសារថី ១ ប្រហារដោយដៃ ១ ត្រូវជា ១០ ។ ឧទ្ទាននៃវគ្គក្នុងចតុក្កនិបាតនោះគឺ កាលិង្គវគ្គ ១ បុចិមន្ទវគ្គ ១ កុដិទូសកវគ្គ ១ កោកិលវគ្គ ១ ចុល្លកុណាលវគ្គគម្រប់ជា ៥ លោកសម្តែងល្អហើយ ។