មណិកុណ្ឌលជាតកទី ១
( ព្រះរាជាកោសលពោលថា ) ព្រះអង្គសាបសូន្យចាកដែន សេះ កែវមណីនិងកុណ្ឌល សាបសូន្យចាកបុត្តនិងភរិយាដូច្នោះដែរ កាលបើ ភោគទាំងអស់ មិនមានសេសសល់ទេ តើហេតុអ្វី ទើបព្រះអង្គមិនក្តៅក្រហាយ ក្នុងកាលដែលគួរសោកស្តាយ ។ ( ព្រះរាជាពោធិសត្វពោលថា ) ភោគៈទាំងឡាយ លះបង់ សត្វមុនក៏មាន សត្វលះបង់ភោគៈទាំងនោះមុនក៏មាន បពិត្រព្រះអង្គទ្រង់ ប្រាថ្នាកាម ជនអ្នកមានភោគៈទាំងឡាយមិនទៀងទេ ព្រោះហេតុនោះ ទើបខ្ញុំ មិនសោកស្តាយ ក្នុងកាលដែលគួរសោកស្តាយ ។ ព្រះចន្ទរមែងរះឡើងពេញវង់រួចអស់ទៅ ព្រះអាទិត្យ ក៏អស្តង្គត ទៅដូចគ្នា បពិត្រស្តេចជាសត្រូវ ពួកលោកធម៌ខ្ញុំឈ្នះហើយ ព្រោះហេតុ នោះទើបខ្ញុំមិនសោកស្តាយក្នុងកាលដែលគួសោកស្តាយ ។ គ្រហស្ថអ្នកបរិភោគកាមជាអ្នកខ្ជិលច្រអូសមិនល្អ បព្វជិតមិន សង្រួមមិនល្អ ព្រះរាជាមិនបានពិចារណាមុនហើយធ្វើមិនល្អ បណ្ឌិតអ្នកច្រើន ក្រោធមិនល្អទេ ។ បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រគប្បីពិចារណា ហើយសឹម ធ្វើ មិនគប្បីធ្វើទាំងមិនបានពិចារណាទេ យសក្តី កិត្តិគុណក្តី រមែងចម្រើន ដល់ព្រះរាជាដែលពិចារណាហើយទើបធ្វើ ។