សុជាតជាតកទី ២
( បិតារបស់ពោធិសត្វពោលថា ) អ្នករលះរលាំងទៅច្រូត ស្មៅស្រស់ ហើយនិយាយនឹងគោចាស់ដែលមានជីវិតបាត់បង់ទៅ ហើយថា ឯងស៊ីទៅ ឯងស៊ីទៅ ដូចម្តេចកើត គោស្លាប់ហើយមិនគប្បីក្រោកឡើងបាន ព្រោះគ្រឿងស៊ីនិងគ្រឿងផឹកទេ អ្នករវើរវាយទទេ ដូចជាមនុស្សល្ងង់ខ្លៅ ។ ( សុជាតមាណពជាបុត្តពោលថា ) ក្បាលក៏តាំងនៅដដែល ដៃ ជើង កន្ទុយនិងត្រចៀកក៏តាំងនៅដដែលដែរ ខ្ញុំសម្គាល់ថា គោនៅក្រោក ឡើងបាន ត្រង់ក្បាល ដៃ ជើង របស់ជីតាមិនប្រាកដទេ ពុកយំទួញជិត ស្តូបដែលធ្វើដោយដីស្អិត មិនមែនជាអ្នកល្ងង់ខ្លៅទេឬ ។ ( បិតាពោលថា ) អ្នកបានស្រោចស្រពនូវខ្ញុំដែលភ្លើងគឺសេចក្តី សោកកំពុងឆេះ ឲ្យស្ងប់រម្ងាប់ ញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងអស់ឲ្យរលត់ ដូចបុគ្គលស្រោចភ្លើងដែលឆេះឆ្នាំងខ្លាញ់ដោយទឹក សរគឺសេចក្តីសោក ដែល អាស្រ័យនូវហបឫទ័យរបស់យើង អ្នកដកចេញហើយ អ្នកបានបន្ទោបង់នូវ សេចក្តីសោកក្នុងបិតានៃយើង ដែលមានសេចក្តីសោកបៀតបៀនហើយ ។ ខ្ញុំនោះមានសរដកចេញហើយ ជាអ្នកប្រាសចាកសេចក្តីសោក មានចិត្តមិនល្អក់ ម្នាលមាណព ខ្ញុំលែងសោក លែងយំ ព្រោះបានស្តាប់ ពាក្យរបស់អ្នក ។ ពួកជនណាប្រកបដោយប្រាជ្ញា ជាអ្នកអនុគ្រោះ ( ដោះទុក្ខ ) រមែងធ្វើយ៉ាងនេះ រមែងដោះ ( បុគ្គលដទៃ ) ចេញចាកសេចក្តីសោក ដូច សុជាតមាណព ដោះបិតាចាកសេចក្តីទុក្ខសោក ។