វេនសាខជាតកទី ៣

ក្បាលទី 47 · ទំព័រ 345

( អាចារ្យទិសាបាមោក្ខពោធិសត្វពោលថា ) ម្នាលព្រហ្មទត្តក ុមារ សេចក្តីក្សេមក្សាន្តក្តី ភិក្ខាដ៏សម្បូរក្តី សេចក្តីសុខក្នុងកាយក្តី នេះមិន គប្បីមានជានិច្ចទេ ( កាលបើឥស្សរភាពវិនាស ) ក្នុងកាលជាទីកន្លងនៃប្រយោជន៍ អ្នកកុំវង្វេងជ្រប់ដូចបុគ្គលដែលបែកធ្លាយនាវាក្នុងកណ្តាលសាគរ ។ បុរសធ្វើនូវអំពើទាំងឡាយ រមែងឃើញនូវអំពើរនោះ ចំពោះ ខ្លួនវិញ បុរសអ្នកធ្វើល្អរមែងបានផលល្អ អ្នកធ្វើអាក្រក់ រមែងបានផលអាក្រក់ បុរសអ្នកសាបព្រោះពូជបែបណា ផលបែបនោះក៏រមែងដុះឡើង ។ ( ស្តេចព្រហ្មទត្តពោលថា ) អាចារ្យបារាចរិយគោត្តបានពោល នូវពាក្យណា នេះជាពាក្យរបស់អាចារ្យនោះថា បាបណាដែលអ្នកធ្វើហើយ គប្បីក្តៅក្រហាយក្នុងកាលជាខាងក្រោយ អ្នកកុំធ្វើបាបនោះឡើយ ។ ខ្ញុំនិងបិង្គិយបុរោហិត សម្លាប់នូវពួកក្សត្រិយ៍មួយពាន់នាក់ដែល ប្រដាប់លាបដោយខ្លឹមចន្ទន៍ ទៀបដើមឈើណា ដើមឈើនេះឯងជាដើមជ្រៃ មានមែកត្រសាយត្រសុំ ( មិនអាចជួយអញបាន ) សេចក្តីទុក្ខនោះឯង ត្រឡប់មកត្រូវខ្ញុំវិញ ។ ( អគ្គមហេសីរបស់ខ្ញុំ ) ឈ្មោះនាងឧព្វរី មានខ្លួនលាប ដោយខ្លឹមចន្ទន៍ មានសម្បុរដូចមាស ស្រលួតស្រឡៅដូចជាលំពង់ឈើម្រុម ត្រូវខ្យល់បក់ល្អ ខ្ញុំមិនបានឃើញនាងឧព្វរីនឹងធ្វើមរណកាល ការមិនបាន ឃើញនាងឧព្វរីនោះជាទុក្ខដ៏លើសលុបដល់ខ្ញុំ ជាងទុក្ខព្រោះសេចក្តីស្លាប់នេះ ទៅទៀត ។