អដ្ឋកថា វេនសាខជាតកទី ៣
[ ១១-១៥ ] ព្រះសាស្តា កាលគង់នៅក្នុងភគ្គជនបទសុំសុមារគិរីនគរ គង់នៅក្នុងភេសកឡាវ័ន ទ្រង់ប្រារព្ធពោធិរាជកុមារទើបត្រាស់ព្រះធម្មទេសនា នេះមានពាក្យផ្តើមថា នយិទំ និច្ចំ ភវិតព្វំ ដូច្នេះ ជាដើម ។ កាលណោះ ព្រះឱរសរបស់ព្រះបាទឧទេន ព្រះនាមថាពោធិរាជកុមារ ប្រថាប់នៅក្នុងសុំសុមារគិរី ត្រាស់ឲ្យហៅជាងឈើដែលជំនាញក្នុងសិប្បៈម្នាក់ មក ឲ្យសាងប្រាសាទឈ្មោះកោកនុទៈ ដោយសាងមិនឲ្យដូចព្រះរាជាដទៃៗ កាលទ្រង់សាងស្រេចហើយ មានព្រះហប្ញទ័យកំណាញ់ថា ជាងឈើនេះគប្បី សាងប្រាសាទបែបនេះដល់ព្រះរាជាអង្គណាមួយ ទើបឲ្យខ្វេះភ្នែកជាងឈើនោះ ចោល ព្រោះហេតុនោះ ភាពដែលពោធិរាជកុមារឲ្យខ្វេះភ្នែកជាងឈើនោះក៏ បានកើតប្រាកដក្នុងពួកភិក្ខុសង្ឃ ។ ព្រោះដូច្នោះ ភិក្ខុទាំងឡាយ ក៏អង្គុយ សន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮថា ពោធិរាជកុមារត្រាស់ ឲ្យខ្វេះភ្នែកទាំងពីររបស់ជាងឈើបែបនេះ ឱព្រះរាជា កាចអាក្រក់ឃោរឃៅ់ ហ្ន៎ ។ ព្រះសាស្តាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់ មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូល ថា បពិត្រអង្គដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ពោធិរាជកុមារ នេះក៏ជាបុគ្គលកាចអាក្រក់ឃោរឃៅដូចគ្នា ឥឡូវនេះ មិនជាអស្ចារ្យឡើយ ក្នុងកាលមុនពោធិរាជកុមារ ក៏ឲ្យខ្វេះព្រះនេត្រស្តេចមួយពាន់អង្គ ឲ្យផ្តាច់ព្រះ