ឧរគជាតកទី ៤
( ព្រាហ្មណ៍ពោធិសត្វពោលថា ) កូនរបស់ខ្ញុំ លះបង់នូវ សរីរៈហើយទៅ ដូចជាពស់លះបង់នូវសំណកចាស់ កាលបើសរីរៈប្រើប្រាស់ មិនបាន ធ្វើកាលកិរិយាទៅកាន់លោកខាងមុខយ៉ាងនេះ រាងកាយកាលត្រូវ គេដុតរមែងមិនដឹងនូវសេចក្តីខ្សឹកខ្សួល នៃញាតិទាំងឡាយ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកស្តាយចំពោះកូននុ៎ះ គតិណាជារបស់គេ គេក៏ទៅកាន់គតិនោះ ។ ( នាងព្រាហ្មណីពោលថា ) កូន ( របស់ខ្ញុំ ) ដែលមកអំពី បរលោក ខ្ញុំក៏មិនបានអង្វរ គេទៅអំពីលោកនេះ ក៏ខ្ញុំមិនអនុញ្ញាត គេមក យ៉ាងណា គេក៏ទៅយ៉ាងនោះ ខ្សឹកខ្សួលធ្វើអ្វី ព្រោះការដែលគេទៅនោះ រាងកាយកាលត្រូវគេដុត រមែងមិនដឹងនូវសេចក្តីខ្សឹកខ្សួលនៃញាតិទាំងឡាយ ទេព្រោះហេតុនោះទើបខ្ញុំមិនសោកនឹងកូននុ៎ះ គតិណាជារបស់គេ គេក៏ទៅកាន់ គតិនោះ ។ ( នាងព្រាហ្មណីជាប្អូនពោលថា ) បើខ្ញុំយំទួញ ខ្ញុំនឹងស្គាំង ស្គម កាលខ្ញុំនោះយំទួញ នឹងមានផលដូចម្តេច សេចក្តីមិនត្រេកអររបស់ ពួកញាតិមិត្តនិងសម្លាញ់របស់យើងគប្បីមានដោយក្រៃលែង រាងកាយកាល ត្រូវគេដុតរមែងមិនដឹងនូវសេចក្តីខ្សឹកខ្សួលនៃញាតិទាំងឡាយទេ ព្រោះហេតុ នោះទើបខ្ញុំមិនសោកនឹងបងនោះ គតិណាជារបស់គេ គេក៏ទៅកាន់គតិនោះ ។ ( ភរិយាពោលថា ) ទារកយំទារព្រះចន្ទដែលកំពុងចរទៅ យ៉ាងណា បុគ្គលដែលសោករកអ្នកស្លាប់ទៅកាន់លោកខាងមុខ នេះឯងជា គ្រឿងប្រៀបធៀបោ យ៉ាងនោះដែរ រាងកាយកាលត្រូវគេដុត រមែងមិនដឹងនូវ សេចក្តីខ្សឹកខ្សួលនៃពួកញាតិទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកនឹងប្តីនុ៎ះ គតិណាជារបស់គេ គេក៏ទៅកាន់គតិនោះ ។