អដ្ឋកថា ឧរគជាតកទី ៤

ក្បាលទី 47 · ទំព័រ 354

[ ១៦-២០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ ដែលមានកូនស្លាប់ហើយ ទើបត្រាស់ព្រះធម្មទេសនានេះមាន ពាក្យផ្តើមថា ឧរគោវ តចំ ជិណ្ណំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នដូចគ្នានឹងរឿងកុដុម្ពិកៈដែលមានភរិយាស្លាប់ និងមានបិតា ស្លាប់ហើយនោះឯង ។ សូម្បីក្នុងជាតកនេះ ព្រះសាស្តាយាងទៅកាន់និវេសន៍ របស់កុដុម្ពិកៈនោះ យ៉ាងនោះដូចគ្នា ហើយត្រាស់សួរកុដុម្ពិកៈនោះ ដែលមក ថ្វាយបង្គំហើយអង្គុយថា អាវុសោ អ្នកសោយសោកឬ កាលកុដុម្ពិកៈនោះ ក្រាបទូលថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គសោយសោកតាំងអំពីកូនរបស់ខ្ញុំព្រះអង្គ ស្លាប់ទៅហើយ ទើបព្រះសាស្តាត្រាស់ថា អាវុសោ ឈ្មោះថា វត្ថុដែលមាន ការបែកធ្លាយជាធម្មតារមែងបែកធ្លាយទៅ ឈ្មោះថា វត្ថុដែលមានការវិនាស ទៅជាធម្មតារមែងវិនាសទៅយ៉ាងនេះ ឯវត្ថុដែលមានការបែកធ្លាយ និងការវិនាស ទៅនោះនឹងមានដល់ត្រកូលមួយបុណ្ណោះ ក៏មិនមែន នឹងមានក្នុងស្រុក មួយបុណ្ណោះ ក៏មិនមែន ឈ្មោះថាជាសភាវធម៌ គឺការមិនស្លាប់រមែងមិនមាន ក្នុងភពទាំង ៣ និងក្នុងចក្កវាឡប្រមាណមិនបាន សង្ខារឯណានីមួយដែល អាចតាំងនៅដោយភាវៈនោះបុណ្ណោះ ឈ្មោះថា ទៀងឋិតថេររមែងមិនមាន សត្វទាំងពួងមានការស្លាប់ជាធម្មតា សង្ខារទាំងឡាយមានការ បែកធ្លាយជាធម្មតា សូម្បីបុរាណកបណ្ឌិតទាំងឡាយ កាលបុត្តស្លាប់ហើយគិតថាវត្តុដែល មានការស្លាប់ជាធម្មតា បានស្លាប់ទៅហើយ វត្ថុដែលមានការវិនាសទៅជាធម្មតា ក៏វិនាសទៅហើយទើបមិនគួរសោយសោក កាលកុដុម្ពិកៈនោះទូល អារាធនាហើយ ទើបទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្