ធង្កជាតកទី ៥

ក្បាលទី 47 · ទំព័រ 365

( ស្តេចធង្កៈសួរព្រះរាជាពោធិសត្វថា ) ពួកជនឯទៀតតែង សោកយំទួញ ពួកជនឯទៀត មានមុខជោកដោយទឹកភ្នែក ម្នាលឃដកុមារ អ្នកមានសម្បុរមុខស្រស់បស់ អ្នកមិនសោកសៅ ព្រោះហេតុអ្វី ។ ( ព្រះពោធិសត្វឆ្លើយថា ) សេចក្តីសោកនាំមកនូវសេចក្តី សុខដែលកន្លងទៅហើយមិនបានទេ នាំមកនូវសេចក្តីសុខ ដែលមិនទាន់មក មិនបានទេ បពិត្រស្តេចធង្កៈ ព្រោះហេតុនោះទើបខ្ញុំមិនសោក ភាពជាសម្លាញ់ ក្នុងសេចក្តីសោកមិនមានទេ ។ បុគ្គលកាលសោក រមែងជាអ្នកមានរោគលឿង ស្គាំងស្គម ទាំងបាយរមែងមិនពេញចិត្តដល់បុគ្គលនោះ បុគ្គលដែលត្រូវសរ គឺសេចក្តី សោកមុតហើយ ក៏ទុក្ខព្រួយ ពួកជនជាសត្រូវរមែងមានចិត្តត្រេកអរ ។ សេចក្តីវិនាសនឹងមករកខ្ញុំដែលឋិតនៅក្នុងស្រុកឬក្នុងព្រៃ ក្នុង ទីទាបឬទីទួលមិនបានទេ ( ព្រោះ ) ខ្ញុំឃើញច្បាស់ផ្លូវធម៌យ៉ាងនេះហើយ ។ បុគ្គលណាមានខ្លួនតែមួយ មិនអាចជាអ្នកនាំយកនូវរសនៃ សេចក្តីប្រាថ្នា គឺសុខក្នុងឈានទាំងពួងបាន សូម្បីផែនដីទាំងមូល ក៏មិនអាច នាំមកនូវសេចក្តីសុខដល់បុគ្គលនោះបាន ។