អដ្ឋកថា ការន្ទិយជាតកទី ៦

ក្បាលទី 47 · ទំព័រ 372

[ ២៦-៣០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មស េនាបតី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឯកោ អរញ្ញេ ដូច្នេះជាដើម ។ បានឮថា ព្រះថេរៈឲ្យសីលដល់បុគ្គលទ្រូស្តសីលទាំងឡាយ មានព្រាន ម្រឹគនិងអ្នកចាប់ត្រីជាដើមដែលឆ្លងមកដែលលោកបានឃើញបុណ្ណោះថា អ្នក ទាំងឡាយចូរកាន់សីល អ្នកទាំងឡាយចូរកាន់សីល ។ ជនទាំងនោះមាន សេចក្តីគោរពក្នុងព្រះថេរៈ មិនអាចទម្លាយពាក្យរបស់ព្រះថេរៈនោះ ទើបនាំគ្នា ទទួលសីល កាលទទួលហើយក៏មិនរក្សា នៅតែធ្វើការងាររបស់ខ្លួននោះ ឯង ព្រះថេរៈហៅសទ្ធិវិហារិកទាំងឡាយរបស់ខ្លួនមកហើយពោលថា អាវុសោ ទាំងឡាយ មនុស្សទាំងនេះទទួលសីលក្នុងសម្នាក់របស់ខ្ញុំ កាលទទួល ហើយក៏មិនរក្សា ។ សទ្ធិវិហារិកទាំងឡាយពោលថា បពិត្រលោកម្ចាស់ លោក ម្ចាស់ឲ្យសីលដោយការមិនពេញចិត្តរបស់ជនទាំងនោះ ពួកគេមិនអាចជំទាស់ ពាក្យរបស់លោកម្ចាស់បាន ទើបទទួលយក ចាប់អំពីនេះទៅ សូមលោក ម្ចាស់កុំឲ្យសីលដល់ជនទាំងឡាយបែបនេះ ។ ព្រះថេរៈមានចិត្តមិនជារបស់ ខ្លួន ( មិនពេញចិត្តនឹងពាក្យរបស់សទ្ធិវិហារិក ) ។ ភិក្ខុទាំងឡាយបានស្តាប់ រឿងនោះហើយក៏សន្ទនាគ្នាឡើងក្នុងធម្មសភាថា អាវុសោទាំងឡាយ បានឮថា ព្រះសារីបុត្ត ឲ្យសីលដល់មនុស្សដែលលោកបានជួបនោះឯង ព្រះសាស្តា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន តែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន សារីបុត្តក៏ឲ្យសីលដល់ មនុស្សដែលខ្លួនបានជួប បានឃើញ ដែលមិនសូមសីលឡើយ ទើបទ្រង់ នាំយកអតីតនិទ