អដ្ឋកថា ចុល្លធម្មបាលជាតកទី ៨
[ ៣៦-៤១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធសេចក្តី ព្យាយាមរបស់ទេវទត្ត ដើម្បីផ្តាច់ព្រះជន្មព្រះអង្គ ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា អហមេវ ទូសិយា ភូនហតា ដូច្នេះជាដើម ។ ក្នុងជាតកដទៃៗ ទេវទត្តមិនអាចធ្វើសូម្បីត្រឹមតែការតក់ស្លុតឲ្យដល់ព្រះ ពោធិសត្វ ចំណែកក្នុងចុល្លធម្មបាលជាតកនេះ ទេវទត្តឲ្យកាត់ដៃជើង និង សីសៈ ហើយឲ្យធ្វើកម្មករណៈឈ្មោះអសិមាលកៈ ក្នុងពេលដែលព្រះពោធិសត្វ មានអាយុ ៧ ខែ ក្នុងទទ្ទរជាតក ទេវទត្តមួលកឲ្យស្លាប់ អាំងលើរងើក ភ្លើងបរិភោគ ។ ក្នុងខន្តិវាទិជាតក ទេវទត្តឲ្យយកផ្តៅពីរដើម វាយមួយពាន់ ដង ឲ្យកាត់ដៃ ជើង ត្រចៀក និងច្រមុះ ហើយចាប់ ត្រង់ផ្នួងសក់ទាញ មកឲ្យដេកផ្ងារ ធាក់ត្រង់ដើមទ្រូងហើយទៅ ។ ព្រះពោធិសត្វដល់នូវការអស់ ជីវិតក្នុងថ្ងៃនោះឯង ក្នុងចុល្លនន្ទិកជាតកក្តី មហាកបិជាតកក្តី ទេវទត្ត បានត្រឹមតែសម្លាប់ឲ្យស្លាប់បុណ្ណោះ ទេវទត្តនេះ ព្យាយាមផ្តាច់ព្រះជន្មអស់ កាលយូរដោយប្រការយ៉ាងនេះ ក្នុងពុទ្ធកាលបានព្យាយាមដូចគ្នា ។ ថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្ត ធ្វើឧបាយដើម្បីផ្តាច់ព្រះជន្មព្រះពុទ្ធបុណ្ណោះ ទេវទត្តគិតថា នឹងផ្តាច់ព្រះជន្ម ព្រះសម្មាសម្ពុទ្ធ ទើបប្រកបនាយខ្មាន់ធ្នូ ប្រមៀលថ្មនិងឲ្យលែងដំរីនាឡាគិរី ។ ព្រះសាស្តាយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញ នេះ ពួកអ្នកអង្គុយសន្ទនាគ្នា ដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលថា