អដ្ឋកថា សុវណ្ណមិគជាតកទី ៩
[ ៤២-៤៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុល ធីតាម្នាក់ក្នុងក្រុងសាវត្ថី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វិក្កម រេ មហាមិគ ដូច្នេះជាដើម ។ បានឮថា ស្រីនោះជាធីតារបស់ត្រកូលឧបដ្ឋាក នៃព្រះអគ្គសាវ័កទាំងពីរ ក្នុងក្រុងសាវត្ថី ជាអ្នកមានសទ្ធាជ្រះថ្លា រាប់អានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សម្បូរដោយមារយាទ ជាអ្នកឈ្លាស ត្រេកអរក្រៃលែងក្នុងបុណ្យ មានទាន ជាដើម ។ ត្រកូលមិច្ឆាទិដ្ឋិដទៃមានជាតិស្មើគ្នា ក្នុងនគរសាវត្ថីនោះឯង បាន មកសូមធីតានោះ ។ លំដាប់នោះ មាតាបិតារបស់នាងពោលថា ធីតារបស់ យើងមានសទ្ធាជ្រះថ្លា រាប់អានព្រះរតនត្រ័យត្រេកអរក្រៃលែងក្នុងបុណ្យ មាន ទានជាដើម អ្នកទាំងឡាយជាមិច្ឆាទិដ្ឋិ នឹងមិនឲ្យកូនស្រីរបស់ខ្ញុំនេះ ឲ្យនូវទាន ស្តាប់ធម៌ ទៅវិហាររក្សាសីល ឬធ្វើឧបោសថកម្មតាមគាប់ចិត្ត ខ្ញុំនឹងមិនឲ្យ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរសូមកុមារិកាក្នុងត្រកូលមិច្ឆាទិដ្ឋិដូចគ្នា ចុះ ។ ជនដែលមកសូមទាំងនោះ ត្រូវមាតាបិតារបស់កុមារិកានោះប្រាប់ហើយ ទើបពោលថា ធីតារបស់អ្នកទាំងឡាយ ទៅផ្ទះរបស់ពួកខ្ញុំហើយ ចូរធ្វើកិច្ច ទាំងពួងតាមបំណងចុះ ពួកយើងមិនហាមឃាត់ ចូរពួកលោកឲ្យធីតានោះដល់ ពួកយើងចុះ កាលមាតាបិតារបស់នាងពោលថា បើយ៉ាងនោះអ្នកទាំងឡាយ ចូរយកទៅចុះ កាលដល់ឫក្សល្អ ទើបធ្វើមង្គលពិធី ហើយនាំនាងទៅកាន់ផ្ទះ របស់ខ្លួន ។ នាងកុលធីតានោះ បានជាអ្នកដល់ព្រមដោយការប្រព្រឹត្ត និង