សុសន្ធីជាតកទី ១០
( អ្នករបាំឈ្មោះអគ្គៈពោលថា ) ក្លិននៃផ្កាតិមិរព្រឹក្ស រមែង ផ្សាយទៅ សមុទ្ទដែលពេញដោយទឹកមានសំឡេងគឹកកង បពិត្រស្តេចតម្ពៈ ព្រោះថានាងសុសន្ធី ( នៅ ) ក្នុងទីឆ្ងាយពីនគរនេះ កាមទាំងឡាយតែងចាក់ ដោតខ្ញុំ ។ ( ស្តេចគ្រុឌពោលថា ) អ្នកឆ្លងសមុទ្ទបានដោយប្រការដូចម្តេច អ្នកឃើញកោះឈ្មោះសេរុមដោយប្រការដូចម្តេច ម្នាលអគ្គៈ ការជួប ប្រសព្វនាងសុសន្ធីនឹងអ្នកបានមានមកដោយប្រការដូចម្តេច ។ ( អ្នករបាំឈ្មោះអគ្គៈពោលថា ) នាវារបស់ពួកឈ្មួញ អ្នក ស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆា បែកធ្លាយដោយមង្ករ ខ្ញុំក៏ឆ្លងសមុទ្ទ ដោយផែនក្តារ ។ នាងសុសន្ធីនោះ ជ្រាស្តីមានវាចាទន់ពីរោះ មានក្លិនដូចខ្លឹម ចន្ទន៍អស់កាលជានិច្ច ជ្រាស្តីចម្រើន ស្រង់ខ្ញុំដោយអវ័យវៈ ដូចមាតាត្រកង នូវបុត្តដែលកើតអំពីទ្រូង ។ នាងជ្រាស្តីមានភ្នែកទន់ បានផ្គត់ផ្គង់ខ្ញុំដោយបាយ ទឹក សំពត់ និងទីដេកព្រមទាំងខ្លួន បពិត្រស្តេចតម្ពៈ សូមព្រះអង្គជ្រាបយ៉ាងនេះចុះ ។ ឧទ្ទាននៃជាតកនោះគឺ និយាយអំពីដែន និងកែវមណីដ៏ប្រសើរដែលសាបសូន្យ ១ អ្នកច្រូតស្មៅយកស្មៅខ្ចី ( ឲ្យគោស្លាប់ ) ១ បុគ្គលវង្វេង ដូចបុគ្គលធ្លាយសំពៅ ១ បុគ្គលលះបង់សរីរៈ ដូចពស់លះបង់ សំណក ១ ព្រះរាជាឈ្មោះឃដកុមារ ១ ជ្រោះភ្នំ ១ កុញ្ជរ ១ មហេសីអ្នកបំផ្លាញនូវសេចក្តីចម្រើន ១ ម្រឹគ ១ ការត្រកងនូវកូន ១ រួមជា ១០ ។